លោក ឃួង ស្រេង អភិបាលរងរាជធានីជួបសំណេះសំណាលក្រុមការងារចុះជួយតាមមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ ក្រុមការងារចុះជួយសង្កាត់ទាំងអស់ ត្រូវបន្ដខិតខំដោយយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាប្រចាំពិសេសនៅក្នុងរដូវទឹកឡើងនេះ ថាតើពួកគាត់ត្រូវការអ្វីខ្លះ ក្នុងការបង្កបង្កើនផលស្រូវវស្សាមុនចុះឈ្មោះបោះឆ្នោតខាងមុខនេះនេះ ហើយក្រុមការងារទាំងអស់បើថ្នាក់លើ ឬយើងធ្វើអ្វីមួយត្រូវប្រាប់ប្រជាពលរដ្ឋឲ្យបានដឹង បើយើងអត់ប្រាប់ពួកគាត់ទេ ក្រែងមានពួកឆ្លៀតឱកាសមួយចំនួន កេញយកចំណេញដើម្បីឃោសនាបោះឆ្នោតនាពេលខាងមុខនេះ។

ការលើកឡើងនេះនៅក្នុងកិច្ចប្រជុំជីវភាពប្រចាំខែរបស់ក្រុមការងារចុះជួយខណ្ឌព្រែកព្នៅដែលមានការចូលរួមពីលោកខួង ស្រេង ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ និងលោកសុខ សម្បតិ អនុប្រធានប្រចាំការខណ្ឌ ព្រមទាំងប្រធាន អនុប្រធានសមាជិកចុះជួយខណ្ឌ និងសង្កាត់ទាំង៥ របស់គណបក្សប្រជាជនកម្ពុជាក្នុងខណ្ឌព្រែកព្នៅផងដែរ កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ។

ក្នុងការផ្សព្វផ្សាយពីការងារ និងលើកទិសដៅបន្តលោក សុខ សម្បតិ បានឡើងថ្លែងពីលទ្ធផល និងបទពិសោធន៍ការងាររយៈពេលកន្លងមក ព្រមទាំងការងារដែលត្រូវធ្វើសម្រាប់ពេលខាងមុខរបស់ខណ្ឌព្រែកព្នៅ ក្នុងការចុះជួយប្រជាពលរដ្ឋតាមមូលដ្ឋាន ទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងសេវាសាធារណៈផ្សេងៗផងដែរ។ ក្នុងនោះលោកក៏បានជំរុញឱ្យមន្ដ្រីទាំងអស់ ជាពិសេសសមាជិកក្រុមការងារចុះជួយសង្កាត់ទាំង៥ ត្រូវបន្ដខិតខំដោយយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាប្រចាំពិសេសនៅក្នុងរដូវទឹកឡើងនេះ ថាតើពួកគាត់ត្រូវការអ្វីខ្លះ ក្នុងការបង្កបង្កើនផលស្រូវវស្សានិងស្រូវនេះ ហើយជាងនេះទៅទៀតក្រុមកាងារទាំងអស់បើយើងធ្វើអ្វីមួយត្រូវប្រាប់ប្រជាពលរដ្ឋឲ្យបានដឹង បើយើងអត់ប្រាប់ពួកគាត់ទេ ក្រែងមានពួកឆ្លៀតឱកាសមួយចំនួន កេញ យកចំណេញដើម្បីខោសនាបោះឆ្នោតនាពេលខាងមុខនេះ។

នាឱកាសនោះផងដែរលោក ខួង ស្រេង ក៏បានជំរុញឱ្យមន្ដ្រីទាំងអស់ ជាពិសេសសមាជិកក្រុមការងារចុះជួយសង្កាត់ទាំង៥ ត្រូវបន្ដខិតខំដោយយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាប្រចាំឲ្យបានយ៉ាងតិច១ខែ២ដងឬក៏បាន១ខែម្តងដែរ កុំឲ្យអត់សោះ។លោកបន្តថា គណៈកម្មាធិការបក្ស សាខាបក្ស អនុសាខាបក្ស និងប្រធានក្រុមបក្សថ្នាក់មូលដ្ឋាន គឺជាដៃជើងនៃគណបក្សទាំងមូល ហើយគណបក្សដើរទៅបានក៏ដោយសារដៃជើងបោះទៅមុនដែរទើបដងខ្លួនដើរទៅបាន។

លោកបន្តទៀតថា ចាប់ពីពេលនេះទៅក្រុមការងារទាំងអស់ត្រូវបន្តសហការ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ត្រូវហ៊ានលះបង់ដើម្បីគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ហើយបើស្រលាញ់ បើចូលចិត្តនិងគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋគ្រប់រូបដែលគ្រប់អាយុបោះឆ្នោត ត្រូវនាំគ្នាទៅធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី និងត្រូវបបួលគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ក្នុងការជ្រើសរើសតំណាងថ្នាក់ឃុំ-សង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតសាកលនាឆ្នាំ២០១៨ ខាងមុខដើម្បីគណបក្សយើងទទួលជ័យជំនះបន្តទៀត៕

chey (6) chey (9) chey (7) chey (11) chey (8) chey (10) chey (12)

ដោយ៖ ព្រែកជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print