ភ្នំពេញ៖ មានករណីប្តីចេញទៅរកស៊ី តាមខេត្តប្រពន្ធនាំប្រុសសហាយមកដេកក្នុងបន្ទប់ប្តីតាមទាន់ប្តឹងសមត្ថកិច្ចឲ្យឃាត់ ខ្លួនយកទៅសួរនាំបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយ ផ្លូវលំ ស្ថិតនៅក្នុង ភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
បុរសជាប្តីមានឈ្មោះ ខៀវ ពិសិដ្ឋ អាយុ ២៥ឆ្នាំ មុខរបរអ្នកបើករថយន្តដឹកអ្នក ដំណើរភ្នំពេញ-ខេត្តកំពង់ស្ពឺ ស្នាក់នៅ បន្ទប់ជួលកើតហេតុខាងលើ មានស្រុក កំណើតភូមិឌុនឡេត ឃុំគោកព្រីង ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ។
ចំណែកប្រពន្ធ ដែលលួចមានសហាយនោះឈ្មោះ នៅ មុំ អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ មាន ស្រុកកំណើតនៅខេត្តកំពង់ស្ពឺ រៀបការជា មួយគ្នាបាន៧ឆ្នាំ បង្កើតបានកូនស្រីម្នាក់ អាយុ២ឆ្នាំ។ រីឯប្រុសជាសហាយមាន ឈ្មោះ រស់ សារ៉ាន់ អាយុ៣៦ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីននៅក្នុងរោងចក្រ យីហោ ចេសិន ស្នាក់នៅសង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅ ភូមិខ្ចារអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
តាមការរៀបរាប់ពីបុរសជាប្តីបានរៀបឲ្យដឹងថា គាត់បានរៀបការជាមួយប្រពន្ធ របស់គាត់អស់រយៈពេល៧ឆ្នាំមកហើយ បង្កើតបានកូនស្រី អាយុ២ឆ្នាំម្នាក់ គាត់ជាអ្នកបើករថយន្តឈ្នួលពីខេត្តកំពង់ស្ពឺមក ភ្នំពេញឡើងចុះៗមិនសូវបាននៅជាមួយ ប្រពន្ធជាប់លាប់ទេគឺច្រើនតែដេកនៅតាមខេត្តច្រើនជាងនៅជាមួយប្រពន្ធ ហើយ ប្រពន្ធរបស់គាត់ធ្វើការរោងចក្រនៅម្តុំរោងចក្រអ៊ីខាង។
កន្លងមកថ្មីៗនេះប្រពន្ធរបស់គាត់ខុសប្លែកពីមុនធ្វើឲ្យគាត់សង្ស័យថា អាចលួចមានសហាយតែមិនមានភស្តុតាង គ្រប់គ្រាន់ទើបនៅយប់កើតហេតុប្អូនថ្លៃ របស់គាត់បានឃើញប្រពន្ធនាំប្រុសស្នេហ៍ចូលទៅក្នុងបន្ទប់ជួលលេខB21 តាំងពី ម៉ោង៧យប់ក៏បានទូរស័ព្ទមកប្រាប់រូបគាត់ឲ្យដឹងរឿង ហើយគាត់ក៏បានបើករថយន្តចេញពីខេត្តកំពង់ស្ពឺមកភ្នំពេញទាំងយប់។
បុរសជាប្តីបន្តទៀតថា ពេលមកដល់ មិនបានធ្វើអ្វីទេគាត់បានទៅប្តឹងមេភូមិ ដំណាក់ធំ១ឲ្យជួយធ្វើអន្តរាគមន៍ទើបលោក មេភូមិរាយការណ៍ទៅសមត្ថកិច្ចចុះមក ដល់បន្ទប់ជួលគោះទ្វារមួយសន្ទុះទើបស្រ្តីជាប្រពន្ធបានបើកទ្វារចេញមកធ្វើដូចជា អត់ដឹងរឿងអ្វីដោយលាបម្សៅមុខសស្គុស និងស្លៀករ៉ូបពេលយប់ ។ ចំណែកប្រុស សហាយបានរត់ចូលក្នុងបន្ទប់ទឹកទាំងខ្លួន អាក្រាតកាយ តែភ្លាមៗនោះស្រ្តីជាប្រពន្ធ បានបោះកន្សែងទៅឲ្យសហាយរុំខ្លួនចេញមកស្លៀកពាក់ ខណៈដែលគាត់ដើររក ឃើញនៅក្នុងបន្ទប់ទឹក ។
បន្ទាប់ពីចាប់បានសហាយស្មន់ជាក់ស្តែងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបាននាំខ្លួនស្រ្តីជាប្រពន្ធជាមួយប្រុសសហាយ និង បុរសជាប្តីទៅសួរនាំនៅប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យ ។ ពេលនោះប្រុសសហាយ បានប្រាប់ថា ពួកគេធ្វើការជាមួយគ្នាហើយ បានស្គាល់គ្នា២ខែ និងបានមករួមរស់ជា មួយគ្នាបានតែ២ដងប៉ុណ្ណោះ ។
ប្រភពព័ត៌មានពីអ្នកជិតខាងបានឲ្យ ដឹងថា ស្រ្តីជាប្រពន្ធនេះបានទាក់ទងប្រុសសហាយយូរមកហើយ និងតែងតែនាំមក ដេកបន្ទប់ជួលពេលដែលប្តីអត់នៅ ។
ដោយឡែកស្រ្តីជាប្រពន្ធពេលទៅដល់ ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យបានស្រែកយំ សំពះអង្វរប្តីថា រូបនាងខុសហើយឈប់ ធ្វើអ៊ីចឹងទៀតហើយនាងស្រឡាញ់ប្តីខ្លាំងណាស់ ។
ទោះបីជាយ៉ាងណាបុរសជាប្តីមិនបានបញ្ចេញកំហឹងក្រេវក្រោធដាក់សហាយ និងដាក់ប្រពន្ធទេ ទោះឃើញប្រពន្ធនាំ សហាយមកដេកនៅក្នុងបន្ទប់ផ្ទាល់ភ្នែកក៏ដោយគ្រាន់តែសុំឲ្យសមត្ថកិច្ចជួយអន្តរា គមន៍សុំលែងលះគ្នា ហើយប្រគល់កូនស្រី អាយុ២ឆ្នាំ ទៅឲ្យប្រពន្ធនិងសុំចែកទ្រព្យសម្បត្តិពាក់កណ្តាលម្នាក់ធ្វើម៉េចបើគេ អស់ចិត្តពីគាត់ហើយ ៕
ដោយ៖ ហេង នរិន្ទ្រ