បុរសម្នាក់ទំនងជាស្រវឹងស្រាបើក​ម៉ូតូ​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បើក​បញ្រ្ចាសទិសគ្នា​រង​របួស​បាក់​ជើង​ម្ខាង​

ចែករំលែក៖

ភ្នំពេញ​:​ បុរស​ម្នាក់​រងរបួស​ធ្ងន់​បាក់​ជើង​ម្ខាង​​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ ខណៈបើកម៉ូតូលឿនទៅ​បុក​ជាមួយ​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ជិះ​បញ្រ្ចាសទិស​គ្នា​ ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង​៩:១៥យប់​ថ្ងៃ​ទី​១៣ ខែ​មីនា ​ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​អម​ផ្លូវ​រថភ្លើង​ភូមិ​ព្រៃ​សាលា​ សង្កាត់​កាកាប​២ ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានី​ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​ នៅ​មុន​ពេល​កេីត​ហេតុ​​គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ម៉ាក​ហុង​ដា​ឌ្រីម​សង់​២០១៩ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់​ស្ពឺ​1L-2002​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុង​ទិសដៅ​ពី​លិច​មក​កេីត​ក្នុង​ល្បឿន​លឿន​ ខណៈ​មក​ដល់​ចំណុច​កេីត​ហេតុ​ក៏​រេ​ចង្កូត​ចូល​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុង​ប៊ីត​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1JG-2660​ ដែល​បេីក​បរជិះ​ដោយ​នារី​ពីរ​នាក់​ធ្វើ​ដំណើរ​បញ្រ្ចាស​ទិសដៅ​គ្នា​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ដួល​បោក​នឹង​ផ្លូវ​រង​របួស​បាក់​ក​ជើង​ខាង​ឆ្វេង​ខ្លួន​ឯង​ចំណែក​ខាង​ម្ចាស់​ម៉ូតូហុង​ដាប៊ីត​​វិញនារី​ទាំង​ពីរ​នាក់​​រង​របួស​ស្រាល​​។ ភ្លាមនោះ​ពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​សង្រ្គោះ​បឋម​ដោយលេីក​ជនរងគ្រោះ​មក​ដាក់​លើ​ឃឿន​ជញ្ចេីម​ផ្លូវ​។

បន្ទបន្ទាប់ពីកេីតហេតុគ្ភាគីទាំសងខាងបានដោះ​ស្រាយ​គ្នា​បញ្ចប់​រឿងនៅ​កន្លែង​កេីតហេតុ​​ស្មើ​គ្នា​ដោយ​ខាង​រង​គ្រោះ​ដឹង​ខ្លួនឯង​ខុស​មិន​ទាម​ទារ​សំណង​ពី​ខាង​ម៉ូតូ​ហុងដា​ប៊ីត​នោះទេ​ចំណែក​ជនរងគ្រោះ​ត្រូវ​រថយន្ត​សាមុយ​បង្អែក​ពោធិ៍ចិនតុង​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​លោក​សង្ឃ​៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print