ភ្នំពេញ ៖ អបអរសាទរ! ព្រះខ័នរាជស្វាយរៀង ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/2025 បន្ទាប់ពីយកឈ្នះក្រុម Shan United សរុបលទ្ធផលទាំង ២ជើង ដោយលទ្ធផល ៧-៤ ក្រោយជំនួបជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ មុននេះបន្ដិច ព្រះខ័នរាជស្វាយរៀង បានភ្លាត់ចាញ់ ២-១ នៅកីឡដ្ឋាន Thuwunna នាទីក្រុងយ៉ាំងហ្គូន។
ក្នុងនាមបេក្ខភាពប្រចាំតំបន់អាស៊ីខាងកើត ព្រះខ័នរាជស្វាយរៀង កំពុងឈរចាំក្រុមឈ្នះ វាងក្រុមម្ចាស់ផ្ទះ Madura United របស់ឥណ្ឌូនេស៊ី និងក្រុម Tainan City របស់ឆាយនីសតៃប៉ិ នាយប់នេះ បន្ទាប់ពីជើងទី១ ស្មើគ្នា ០-០ ។ រីឯបេក្ខភាពក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ីខាងលិច បានរកឃើញហើយ គឺក្រុម Al-Arabi មកពីគុយវ៉ែត និងក្រុម Arkadag មកពីទួមេនីស្ថាន។
សូមបញ្ជាក់ថា ៖ រក ឃើញ ក្រុម ខ្លាំង ទាំង 4 នៅ ក្នុង តំបន់ អាស៊ាន យើង ដែល កំពុង បន្ត មាន វត្តមាន នៅ ក្នុង ពានរង្វាន់ ទាំង 3កម្រិតក្នុង ទ្វីបអាស៊ី
🇹🇭 Buriram United កំពុង ឡើង វគ្គ 8ក្រុមចុងក្រោយ ពានរង្វាន់ លំដាប់ ទី 1 ទ្វីបអាស៊ី
🇸🇬 Lion City កំពុង ឡើង វគ្គ 4ក្រុមចុងក្រោយ ពានរង្វាន់ លំដាប់ ទី 2 ទ្វីបអាស៊ី
🇰🇭 ព្រះ ខ័នរាជ ស្វាយរៀង កំពុង ឡើង វគ្គ 4ក្រុមចុងក្រោយ ពានរង្វាន់ លំដាប់ ទី 3 ទ្វីបអាស៊ី
🇮🇩 Madura United កំពុង ឡើង វគ្គ 4ក្រុមចុងក្រោយ ពានរង្វាន់ លំដាប់ ទី 3 ទ្វីបអាស៊ី។ នេះបើយោងតាមប្រភព CamSport ៕
ដោយ ៖ សិលា