អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៣ ខែ មីនា លោក Wang Yi សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្ត ចិន និងជារដ្ឋមន្ត្រី ក្រសួង ការបរទេស ចិន បាន ជួបសន្ទនាជាមួយលោក Thongsavanh Phomvihane រដ្ឋមន្ត្រី ក្រសួង ការបរទេស ឡាវ នៅ ទីក្រុងប៉េកាំង ។
គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បាន ថ្លែងថា លោក Xi Jinping អគ្គលេខាធិការ នៃ គណៈកមា្មធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងលោក Thongloun Sisoulith អគ្គលេខាធិការ នៃ គណៈកមា្មធិការ មជ្ឈិមបក្ស បដិវត្តន៍ ប្រជាជន ឡាវ បាន ធ្វើ កិច្ចជំនួប ក្នុង អំឡុង ពេល កិច្ចប្រជុំ កំពូល BRICS ក្រុង Kazan កាលពីឆ្នាំមុន ដែលបាន បំពេញ បន្ថែម កម្លាំង ចលករ ដ៏ ខ្លាំង ក្លា សម្រាប់ ការ កសាង សហគមន៍ រួមវាសនា ចិន-ឡាវ ក្នុង យុគសម័យថ្មី ឱ្យ កាន់តែស៊ីជម្រៅ ។ ភាគីចិន មានឆន្ទៈ រួមជាមួយ ភាគី ឡាវ ប្រកាន់ ខ្ជាប់ នូវ ការដឹកនាំ ជា យុទ្ធសាស្ត្រ របស់ ថ្នាក់ ដឹកនាំកំពូល ធ្វើការផ្លាស់ប្តូរ គ្រប់ ជាន់ថ្នាក់ រវាង បក្ស ទាំងពីរនិង ប្រទេសទាំងពីរ ឱ្យ កាន់តែជិតស្និទ្ធ ធ្វើ កិច្ចសហប្រតិបត្តិការ ជាក់ស្តែង ឱ្យ កាន់តែស៊ី ជម្រៅ បង្កើន កិច្ចសហប្រតិបត្តិការ អនុវត្ត ច្បាប់ ទ្វេភាគីនិង ពហុភាគី ដើម្បី រួមគ្នា ថែរក្សា សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និង ការស្តារឡើងវិញ ក្នុង តំបន់។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយ តប លោក Thongsavanh Phomvihane បាន ចូលរួម អបអរ សាទរ ចំពោះ មហាសន្និបាត នៃ សភាទាំងពី រ របស់ ប្រទេស ចិន ដែល បើកធ្វើ ដោយ ជោគជ័យ និង ទទួលបាន សមិទ្ធផល សំខាន់ ៗ ។ លោក បាន ថ្លែងថា ភាគីឡាវ គាំទ្រ គោលនយោបាយ ចិនតែមួយ យ៉ាង ម៉ឺងម៉ាត់ មាន ឆន្ទៈ រួមជាមួយ ភាគីចិន ជុំវិញ ឱ្យ ការកសាង សហគមន៍ រួមវាសនា ឡាវ-ចិន វិវឌ្ឍ រីកចម្រើន កាន់តែ ខ្លាំង៕
ដោយ ៖ សិលា