នគរបាលឃាត់ខ្លួនជនសង្ស័យបាន០២នាក់ពាក់ព័ន្ធគ្រឿងញៀនយ៉ាងសកម្មនៅក្នុងស្រុកគងពិសី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មចំនួន០២នាក់ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឆ្មក់បង្ក្រាប និងដកហូតវត្ថុតាងម៉ាទឹកកកចំនួន១០កញ្ចប់។

ការឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនបានកាលពីវេលាម៉ោង០៣និង៥០នាទីរសៀល
ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បើតាមមន្ត្រីនគរបាលបាននិយាយឱ្យដឹងថានៅមុនពេលឈានដល់ការបង្ក្រាបមុខសញ្ញាខាងលើ គឺកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ ល្បាតដល់ចំណុចប្រឡាយខាងត្បូងភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ១នាក់ ឈ្មោះ ហោ ម៉េត ភេទប្រុស អាយុ ៤៥ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិស្នួលជ្រុំ ឃុំទឹកល្អក់ ស្រុកគងពិសី ដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១កញ្ចប់មធ្យម ទូរស័ព្ទដៃ ១គ្រឿង និងម៉ូតូ ១គ្រឿង ។

មន្ត្រីនគរបាលដដែលបានបន្តថា បើយោងតាមចម្លើយជនសង្ស័យខាងលើ និងមានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ មានការសម្របសម្រួលពីឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ និងបញ្ជាពីលោកអធិការនគរបាលស្រុក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១៨និង១៥នាទី កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រង់ បន្តទៅឃាត់ខ្លួនឈ្មោះ រឿន សំ ភេទប្រុស អាយុ ៣០ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិថ្លុកដូនស ឃុំស្រង់ ស្រុកគងពិសី ធ្វើការត្រួតពិនិត្យដកហូតវត្ថុតាងបាន ម្សៅក្រាមពណ៌ស ថ្លាសសង្ស័យជាគ្រឿងញៀន៩កញ្ចប់(ធំ១.មធ្យម១.តូច៧) ទូរស័ព្ទដៃ ១គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួនថែមទៀតផង។

...

បច្ចុប្បន្ន ក្រុមជនសង្ស័យជាមុខសញ្ញាទាំងពីរនាក់ខាងលើ រួមជាមួយវត្ថុតាង នគរបាលស្រុកគងពិសីបានកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print