សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ជាបន្តបន្ទាប់ និងវត្ថុតាងមួយចំនួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ចាម÷ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៥ បានចាប់ខ្លួនជនសង្ស័យ ៤នាក់ជាបន្តបន្ទាប់ រួមនិងវត្ថុតាងមួយចំនួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន ស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បើតាម លោក ទុន ណេត អភិបាលស្រុកកំពង់សៀមបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១២ និង ២០ នាទី នៅចំណុចតាមផ្លូវ ស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម សមត្ថកិច្ចយើងបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានមុខសញ្ញាកំពុងតែ ជួញដូរ និងប្រើប្រាស់ថ្នាំញៀន នៅចំណុចខាងលើ ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរអាង ដឹកនាំដោយលោក វរសេនីយ៍ឯក រុន រ៉ា នាយការិយាល័យប្រឆាំងគ្រឿង ញៀន បានចុះទៅដល់នៅចំណុចកើតហេតុខាងលើ ក៏បានប្រទះឃើញមុខសញ្ញាសង្ស័យចំនួន ០១នាក់ ពេលនោះសមត្ថកិច្ចក៏បានហៅធ្វើការសាកសួរ និងឆែកឆេររកឃើញ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០១កញ្ចប់ និងដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក មុន្នី រតន: ព្រះ រាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ភ្លាមនោះសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជន សង្ស័យជាបន្ដបន្ទាប់សរុបចំនួន ០៤នាក់រូប។

...

ករណីខាងលើសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១៨កញ្ចប់, ពូថៅចំនួន ០១ដើម, កាំបិតផ្គាក់ចំនួន ០១ដើមកាំបិត ស្នៀតចំនួន ០១ដើម, ម៉ូតូចំនួន ០១គ្រឿង, និងទូរស័ព្ទដៃចំនួន ០១គ្រឿង ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ សមត្ថកិច្ចបានបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print