រដ្ឋបាលខេត្តស្ទឹងត្រែងទទួលស្វាគមន៍ប្រតិភូគណៈកម្មការទី៧នៃព្រឹទ្ធសភា ក្នុងកិច្ចពិភាក្សាឈ្វេងយល់ការរីកចម្រើន និងបញ្ហាប្រឈមនានា

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ក្នុងឱកាសអញ្ជើញមកបំពេញបេសកកម្មនៅលើទឹកដីខេត្តស្ទឹងត្រែងដើម្បីឈ្វេងយល់អំពីការរីកចម្រើន និងបញ្ហាប្រឈមនានា របស់រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជំនាញដែលពាក់ព័ន្ធ នឹងសមត្ថកិច្ចរបស់គណៈកម្មការទី៧ នៃព្រឹទ្ធសភា (គណៈកម្មការ អប់រំ យុវជននិងកីឡា ធម្មការសាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍)ដឹកនាំ ដោយលោក ឈិត សុខុន ប្រធានគណៈកម្មការទី៧ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលជួបប្រជុំជាមួយ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងប្រធានមន្ទីរពាក់ព័ន្ធនឹងសមត្ថកិច្ចគណៈកម្មការទី៧ផងដែរ។

នៅក្នុងជំនួបនេះ លោក អភិបាលខេត្តស្ទឹងត្រែង បានសម្តែងនូវគារវកិច្ចស្វាគមន៍ចំពោះប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភាមកកាន់ខេត្តស្ទឹងត្រែង គឺជាការជំរុញលើកទឹកចិត្តដល់មន្ត្រីថ្នាក់ក្រោមជាតិក្នុងការអនុវត្តនូវមុខងារតួនាទីនិងភារកិច្ចស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចបាននូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត បានរាយការណ៍ថា៖ ចាប់តាំងពីការចេញដំណើររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ កន្លងមក ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា គោលនយោបាយ និងគោលការណ៍ថ្មីៗរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា កោតសសើរចំពោះថ្នាក់ដឹកនាំខេត្ត ក៏ដូច ជាមន្ទីរជំនាញ ដែលបានខិតខំបំពេញ តួនាទី ភារកិច្ចបានល្អប្រសើរ និងបានធ្វើឱ្យខេត្តភាគឦសាន រស់នៅយ៉ាងសុខដុម មានជីវភាពល្អប្រសើរ មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍន រីកចម្រើនយ៉ាងឆាប់រហ័ស។ លោកប្រធាន បានស្នើឱ្យថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញបន្តរួមគ្នាខិតខំដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានា ដែលនៅសេសសល់ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងកាន់ តែល្អប្រសើរថែមទៀត។

ជាពិសេស ត្រូវបន្តខិតខំឆ្ពោះទៅមុខជានិច្ច ដើម្បីភាពរីកចម្រើន និងបន្តពង្រឹងការអនុវត្ត គោលនយោបាយ “ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ” ឱ្យបានល្អ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្ត ឱ្យកាន់តែរីកចម្រើន ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ដែលជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print