សេចក្តីបំភ្លឺព័ត៌មាន!​ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ករណីបុរសម្នាក់ថា ត្រូវជនសង្ស័យមួយក្រុម (ប្លន់) នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ យោងតាម​សេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ ឆ្លើយតបជូនសាធារណជនទៅនឹងករណីបុរសម្នាក់ថា ត្រូវបានជនស..ង្ស័យមួយក្រុម (ប្ល..ន់) យកប្រាក់ដុល្លារចំនួន៦០០ដុល្លារ ប្រាក់រៀលចំនួន១៦ម៉ឺនរៀល ខ្សែក និងចិញ្ចៀន នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បន្ទាប់មកត្រូវបានបណ្តាញសារព័ត៌មានយកមកចុះផ្សាយជាបន្តបន្ទាប់។

ក្រោយពីទទួលព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងជំនាញ និងសមត្ថកិច្ចមូលដ្ឋានធ្វើការស្រាវជ្រាវករណីនេះ បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បានឱ្យដឹងថា បុរសឈ្មោះ សុខ មករា បានប្រឌិតរឿង ថា មានករណីចោ.រប្ល.ន់ លើខ្លួន ហើយមូលហេតុនៃការប្រឌិតរឿងនេះ តាមការបំភ្លឺរបស់ឈ្មោះ សុខ មករា បានឱ្យដឹងថា៖

មូលហេតុដោយសារខ្លួនបានឈរឈ្មោះជំនួសមិត្តភក្តិបានខ្ចីប្រាក់អង្គការនៅក្នុងរោងចក្រ ចំនួន៥៨០ដុល្លា ហើយមិត្តភក្តិមិនសងអង្គការ គេចខ្លួនទៅរស់នៅប្រទេសថៃ ទើបខ្លួនគ្មានប្រាក់ ទើបយកខ្សែក ចិញ្ចៀន លក់នៅក្នុងផ្សារតាខ្មៅ បានប្រាក់ចំនួន៤០០ដុល្លារបូកជាមួយប្រាក់បងស្រីចំនួន២០០ដុល្លារ ផ្ញើឱ្យយកទៅបង់ធនាគារ យកទៅសងអង្គការ រួចនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ម៉ោង១៣និង០០នាទី ខ្លូនបានជិះម៉ូតូមករកទិញអីហូបនៅក្រុងតាខ្មៅ រហូតដល់ម៉ោង១៨និង៥០នាទី ទើបជិះម៉ូតូតាមផ្លូវក្រវ៉ាត់ក្រុងឆ្ពោះទៅផ្ទះជួលនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ វិញ ក៏ប្រឌិតរឿងភូតកុហ.កអ្នកសារព័ត៌មាន ថា មានជនស.ង្ស័យមួយក្រុមមានគ្នាចំនួន០៦នាក់ ភេទប្រុសជិះម៉ូតូចំនួន០៣គ្រឿង និងអ្នកជិះពីក្រោយបានយកកាំ.បិតចុងស្រួ.ចមកភ្ជ.ង់ចំក្បាលពោះរបស់ខ្លួន ហើយគំរា.មឱ្យដកប្រាក់ចេញពីក្នុងកាបូប ប្រាក់ដុល្លារចំនួន៦០០ដុល្លា ប្រាក់រៀលចំនួន១៦ម៉ឺនរៀល ដោះខ្សែក និងដោះចិញ្ចៀន ទៅយកឱ្យក្រុមជនស.ង្ស័យទាំងនោះ រួចនាំគ្នាជិះម៉ូតូគេចខ្លួនអស់ប្រាកដមែន។

...

បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print