នគរបាល​ស្រុក​បាទី​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធ

ចែករំលែក៖

ស្រុកបាទី៖ កម្លាំងសមត្ថកិច្ចស្រុកបាទីស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីប្រេីកាំភ្លេីងភ្ជង់ប្លន់យកម៉ូតូពីយុវជនម្នាក់​ ។

តាមសម្ថកិច្ចបានឲ្យដឹងថា​ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និង ដឹកនាំបញ្ជាផ្ទាល់ ពី លោកវរៈសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃ អធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ ដែលបានធ្វើសកម្មភាពយកកាំភ្លើងខ្លី ម៉ាកប៉េរ៉េតតា ពណ៌ខ្មៅ ភ្ជង់ប្លន់យកម៉ូតូម៉ាកស្កូបពីក្លឹប (HONDA SKOOPY CLUB ) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ មណ្ឌលគិរី ១A-៦៥៨៩ របស់ជនរងគ្រោះឈ្មោះ សិន សុផល ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិរុន ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលជិះមកពីកម្មវិធីអាពាហ៍ពិពាហ៍មិត្តភ័ក្តនៅផ្សារទន្លាប់ ស្រុកគិរីវង្ស ខេត្តតាកែវ ។

ជនសង្ស័យឈ្មោះទី១​ .ឈ្មោះ យ៉ាន់ វ៉ាន់ឌី ហៅឌី ភេទប្រុស អាយុ ៣៧ឆ្នាំ នៅត្រង់ចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២/.ឈ្មោះ យ៉ាន់ សារ៉ន់ ហៅរ៉ន់ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាមុខសញ្ញា ចែកចាយគ្រឿងញៀន)
៣/.ឈ្មោះ រឿន សីហា ហៅក្ដាន់ ភេទប្រុស អាយុ ៣២ឆ្នាំ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន) មានទីលំនៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល (ឃាត់ខ្លួន)

...

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print