ខេត្តបន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមដីកា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៥ នេះ។
សមត្ថកិច្ចបញ្ជាក់ថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដឹកនាំដោយលោកអនុសេនីយ៍ ទោ ង៉ាម គឹមឆាត មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានអនុវត្តតាមដីកា ឃាត់ខ្លួនឈ្មោះ សៀម ស៊ីនៃ ហៅ ស្នៃ ភេទប្រុស អាយុ២៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ កសិករ ទីកន្លែងកំណើតភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ហើយបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបញ្ជូនបន្តទៅសាលដំបូងខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខៈ១២៩ ព្រទ.V “ក”/២៤ របស់ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្ត សេង លាង អមដោយលោកក្រឡាបញ្ជី សុន រតនា ពីបទ ជួញដូរ ចាត់ចែងឱ្យប្រើប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឱ្យដឹងទៀតថា ក្រោយទទួលបានដីកាខាងលើ លោកបានរាយការណ៍លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ៕
ដោយ៖ វណ្ណា