ចែករំលែក៖

ភ្នំពេញ ៖ ទស្សនៈរបស់សម្តេចមហាបវរធិបតីសម្តេចបវរធិបតី បានចូលរួមចំណែកវិភាគទាននូវទស្សនៈមួយចំនួន ដូចខាង ក្រោម៖

ទី១. សូម សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រះមេត្តាបន្តជួយ ដល់សង្គមលើការលើកកម្ពស់ គុណធម៌ សីលធម៌ សុជីវធម៌ ថែរក្សាវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ល្អរបស់ជាតិ តាមរយៈការសម្តែងធម្មទេសនា នៅ គ្រប់ទីកន្លែង និងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗ ដើម្បីជួយធ្វើឱ្យ ប្រជាពលរដ្ឋមាននូវបញ្ញាស្មារតី ប្រកបដោយព្រហ្មវិហារធម៌ កាត់បន្ថយអំពើ អនាចារ អបាយមុខ អំពើហិង្សា អសីលធម៌ និងជួយឱ្យសង្គមជាតិមានសុខ-ដុមរមនា និងពង្រឹងសាមគ្គីធម៌។

ទី២. ក្រសួងធម្មការ និងសាសនា ត្រូវបន្តសហការជាមួយគណៈសង្ឃទាំងពីរ គណៈ ដើម្បីរក្សាសុខដុមនីយកម្ម សាមគ្គីភាព និងវឌ្ឍនភាពសង្គម តាមរយៈ សកម្មភាពសាសនានានា។ ក្នុងនោះ, ក្រសួងធម្មការ និងសាសនាត្រូវបន្ត សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីដាក់ចេញជាសកម្មភាព ក្នុងការលើកកម្ពស់សាសនារបស់រដ្ឋ និងសីលធម៌សង្គម, ជា-ពិសេស ការផលិតវីឌីអូខ្លីស្តីពីការអប់រំសីលធម៌ ចរិយាធម៌ និងពិធីបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីផ្សព្វផ្សាយតាមបណ្តាស្ថានីយ៍ទូរទស្សន៍ រដ្ឋ និងឯកជន បណ្តាញសង្គម និងផ្ទាំងប៉ាណូ តាមទីសាធារណៈ។

ទី៣. ក្រសួងធម្មការ និងសាសនា គួរពិចារណា ក្នុងការដាក់បញ្ចូលកម្មវិធីប្រតិបត្តិ សមាធិ ក្នុងកម្មវិធីសិក្សារបស់ពុទ្ធិកសិក្សាគ្រប់កម្រិត ដើម្បីពង្រឹងគុណភាព អប់រំ កសាងឱ្យបានមូលធនមនុស្ស មានទាំងសុខភាពផ្លូវកាយ សុខភាពផ្លូវ ចិត្ត បញ្ញាស្មារតី និងការទទួលខុសត្រូវក្នុងការរស់នៅក្នុងសង្គម។

ទី៤. ក្រសួងធម្មការ និងសាសនា ត្រូវសហការជាមួយគណៈសង្ឃទាំងពីរព្រះអង្គ ក្នុងការរៀបចំបណ្តុះបណ្តាលតួនាទីភារកិច្ចដល់ព្រះមន្ត្រីសង្ឃ អាចារ្យ គ ណៈកម្មការវត្ត, ជាពិសេស ប្រព័ន្ធសង្សាភិបាល ឱ្យបានទូលំទូលាយទូទាំង ប្រទេស ដើម្បីពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងពីតួនាទី និងភារកិច្ច ដល់ព្រះមន្ត្រីសង្ឃ អាចារ្យ គណៈកម្មការវត្ត ស្របតាមបទដ្ឋានគតិយុត្ត ដើម្បីបង្ការទប់ស្កាត់ និងកាត់បន្ថយឱ្យបាននូវអធិករណ៍តាមវត្តអារាម។

ទី៥. សម្តេចបវរធិបតី បានលើកទឹកចិត្តឱ្យ ក្រសួងធម្មការ និងសាសនា បន្ត សហការ សាមគ្គីគ្នា និងមានទំនាក់ទំនងល្អ ជាមួយសហគមន៍សាសនាដទៃ ទៀត ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនី យកម្មជាតិសាសន៍។ ទន្ទឹមនេះ, មន្ទីរធម្មការ និងសាសនាខេត្ត-ក្រុង ត្រូវបន្ត រៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ តាមរយៈកិច្ចសហការជិតស្និទ្ធ ជាមួយថ្នាក់ដឹកនាំ និងគណៈកម្មការវត្តអារាមព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print