ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ អង្គភាពស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ៖ អាណាព្យាបាលបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីស្វែងរកកូនស្រីឈ្មោះ អ៊ុយ សុផារ៉ានាថ អាយុ១៤ឆ្នាំ មុខរបរសិស្ស បានចេញពីផ្ទះនៅចំណុចផ្លូវ ដាលីយ៉ា បុរីអ័រគីដេ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ហើយមិនឃើញត្រឡប់មកវិញនោះទេ។
អង្គភាពស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានសំណូមពរថា ៖ បើសិនបងប្អូនប្រជាពលរដ្ឋបានឃេីញដូចមានភិនភាគក្នុងរូបនេះ សូមជួយផ្តល់ព័ត៌មានដល់ក្រុមគ្រួសារគាត់តាមរយ:លេខទូរស័ព្ទ 012 916 949 ។ សូមអរគុណ !!! ៕
...
ដោយ ៖ សិលា