ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- អ្នកខ្លះថាមិនចង់ធ្វើនាយករដ្ឋមន្ត្រី = តែទោះជាចង់ធ្វើក៏មិនបានធ្វើដែរ បើមិនឈ្នះឆ្នោតផងនោះ?
២- ការនិយាយថាត្រកូលហ៊ុននៅពីក្រោយខ្នង = គ្រាន់តែជាការមួលបង្កាច់ដោយគ្មានភ័ស្តុតាងអ្វីឡើយ?
៣- ពាក្យថាកម្ពុជាជាកញ្ជះវៀតណាម = គឺជាពាក្យលាបព័ណ៌របស់ខ្មែរក្រៅប្រទេសខ្លះដែលមើលងាយជាតិសាសន៍ខ្មែរឯង។
៤- ខ្មែរនៅក្រៅប្រទេសមួយចំនួនតូចថាខ្លួនឆ្លាតហើយមើលងាយខ្មែរក្នុងស្រុកថាល្ងង់ខ្លៅ = គឺជាលើកខ្លួនឯងមិនដឹងថាខ្លួនឯងកំពុងធ្វើខ្ញុំបរទេស។
៥- នៅកម្ពុជាកំពុងមានលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស = តើចង់ឲ្យកម្ពុជាងាកទៅរកស្អីទៀត?
៦- សព្វថ្ងៃកម្ពុជាកំពុងមានសន្តិភាពនិងការឯកភាពជាតិ = មានតែក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេដែលមិនចូលធ្លុងជាមួយជាតិ?
៧- នៅកម្ពុជាអត់មានបក្សពួកនិយមទេ = តែគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត ការតែងតាំងមន្ត្រីគឺយកមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាមកតែងតាំង មិនយកមន្ត្រីបក្សប្រឆាំងមកតែងតាំងទេ ។
៨- នៅពេលលោកត្រាំឈ្នះឆ្នោតលោកយកមន្ត្រីរបស់លោកមកតែងតាំង = មិនតែប៉ុណ្ណោះលោកថែមទាំងដេញមន្ត្រីលោកបៃដឹនចេញពីការងារទៀតផង។
៩- រាជរដ្ឋាភិបាលកម្ពុជាកាន់អំណាចតាមឆន្ទៈប្រជាជនកម្ពុជាជាម្ចាស់ឆ្នោត = ដូច្នេះកុំចង់ផ្តួលរំលំរាជរដ្ឋាភិបាលឲ្យសោះអត់បានជាដាច់ខាត។
១០- តុលាការបារាំងការកោះហៅជនជាតិកម្ពុជាដែលសំណុំរឿងកើតឡើងនៅកម្ពុជា = សាម៉ីជនមានសិទ្ធិមិនចូលខ្លួនក៏បាន?
ដោយ ៖ សិលា