គ្រាន់តែគេ មិនហៅផឹកស្រា ស ទាញកាំបិតផ្គាក់កាប់ទៅលេីជនរងគ្រោះបាត់បង់ជីវិត នៅឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ករណីហិង្សាដោយចេតនាបណ្តាលឲ្យបាត់បង់ជីវិត ដែលហេតុការណ៍នេះបានកើតឡើង នៅចំណុចលើផ្លូវបេតុងស្ថិតនៅភូមិពងទឹក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។ ករណីឃាតកម្មនេះបង្កដោយជនសង្ស័យម្នាក់មានឈ្មោះ បាន ឡុង ភេទប្រុស អាយុ៣៦ ឆ្នាំ រស់នៅភូមិទួល ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ បានយកកាំបិតផ្គាក់កាប់ទៅលេីជនរងគ្រោះឈ្មោះ គួក ភួង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិពងទឹក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ចំនួន ៣ កាំបិត ចំក្បាលចំនួន០២កាំបិត និងចំកញ្ចឹងករចំនួន០១កាំបិត បណ្តាលអោយជនរងគ្រោះដេកស្លាប់លេីផ្លូវបេតុង។

ក្រោយកេីតហេតុភ្លាមៗ សមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុនិងបានឃាត់ខ្លួនជនសង្ស័យខាងលេី បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យកសាងសំណុំរឿងចាត់ការតាមនិតិវិធី។

នៅកន្លែងប៉ូលិសជនសង្ស័យឆ្លើយសារភាពថា  កាលពីបីថ្ងៃមុនពោលគឺនៅថ្ងៃទី១០ ខែមីនា ខ្លួនបានទាស់ពាក្យសម្តីជាមួយជនរងគ្រោះរឿងទិញស្រាស យកមកផឹក ដោយជនរងគ្រោះពេលមានលុយទិញស្រាយកទៅផឹកតែម្នាក់ឯង  មិនហៅខ្លួនឲ្យទៅផឹកជាមួយ ទេីបមកដល់ថ្ងៃកេីតហេតុ ខ្លួនបានធ្វេីសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលេីជនរងគ្រោះតែម្ដងទៅ។

កម្លាំងសមត្ថកិច្ចបានវត្ថុតាងដកហូតកាំបិតផ្គាក់ចំនួន១ ដេីម។ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកឯសពជនរង គ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print