លោកThomas Tuchel បានបង្ហាញកីឡាករក្រុមជម្រើសជាតិអង់គ្លេសដំបូងរបស់គាត់សម្រាប់ការប្រកួតជម្រុះ World Cup ឆ្នាំ 2026 ដោយ Jordan Henderson និង Marcus Rashford ក៏ត្រូវបានកោះហៅមកវិញ។ ក្នុងនោះក៏មានកីឡារករ២រូបទើបតែជាប់ជម្រើសជាតិលើកដំបូង មានកីឡាករខ្សែការពារMyles Lewis-Skelly របស់កាំភ្លើងធំArsenal និង Dan Burn អាយុ 32 ឆ្នាំរបស់ក្លឹប Newcastle។
រឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះគែកីឡាករខ្សែប្រយុទ្ធRashford បានវិលត្រឡប់ទៅកាន់ជម្រើសជាតិអង់គ្លេសជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំ ដោយយកតំណែងជាកីឡាករបម្រុង ខណៈមិត្តរួមក្រុម Aston Villa ខ្សែប្រយុទ្ធOllie Watkins បែជាអអវត្តមានទៅវិញ។ រឿងមួយទៀតនោះគឺកីឡាករជើងចាស់Henderson ដែលមនុស្សជាច្រើនគិតថាបានបញ្ចប់អាជីពនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសរបស់គាត់នៅពេលដែលគាត់បានចាកចេញពី Liverpool ទៅក្លឹបអារ៉ាប៊ីសាអូឌីត Al-Ettifaq នៅរដូវក្តៅឆ្នាំ 2023 ។ Henderson ដែលជាប់ជម្រើសជាតិ81 ប្រកួតមិនបានលេងឱ្យប្រទេសរបស់គាត់ចាប់តាំងពីខែវិច្ឆិកាឆ្នាំ 2023 ប៉ុន្តែបានផ្លាស់ទៅ Ajax ពាក់កណ្តាលរដូវកាលពីរដូវកាលមុន។
អង់គ្លេសនឹងចាប់ផ្តើមយុទ្ធនាការជម្រុះ World Cup 2026 របស់ពួកគេជាមួយអាល់បានី និងឡាតវី។
ក្រុមជម្រើដដំបូងរបស់ Thomas Tuchel
អ្នកចាំទី៖ Dean Henderson (Crystal Palace), Jordan Pickford (Everton), Aaron Ramsdale (Southampton), James Trafford (Burnley) ខ្សែការពារ៖ Dan Burn (Newcastle United), Levi Colwill (Chelsea), Marc Guéhi (Crystal Palace), Reece James (Chelsea), Ezri Konsa (Aston Villa), Myles Lewis-Skelly (Arsenal), Tino Livramento (Newcastle United), Jarell Quansah (Liverpool), Manchester AC Milan, Kyle Walker
ខ្សែបម្រើ៖ Jude Bellingham (Real Madrid), Eberechi Eze (Crystal Palace), Jordan Henderson (Ajax), Curtis Jones (Liverpool), Cole Palmer (Chelsea), Declan Rice (Arsenal), Morgan Rogers (Aston Villa)
ខ្សែប្រយុទ្ធ៖ Jarrod Bowen (West Ham United), Phil Foden (Manchester City), Anthony Gordon (Newcastle United), Harry Kane (Bayern Munich), Marcus Rashford (Aston Villa, ខ្ចីពី Manchester United), Dominic Solanke (Tottenham Hotspur)