សម្តេច ម៉ែន សំអន ៖ កត្តាសុខសន្តិភាព បានអនុញ្ញាតិឲ្យសាសនាផ្សេងៗនៅកម្ពុជាគោរពប្រតិបត្តិតាមជំនឿរៀងៗខ្លួន

ចែករំលែក៖

ភ្នំពេញ÷សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះសំណាល និង ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ២០២៥ ជាមួយនារីឥស្លាមកម្ពុជា នៅមណ្ឌលម៉ូឌែន៥ រាជធានភ្នំពេញ នារសៀលថ្ងៃសុក្រ ១រោច ខែ ផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

ថ្លែងទៅកាន់ពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត លើក ឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុក ដាក់ ចំពោះសុខដុមនីកម្មសាសនា ដើម្បីធានាថា កម្ពុជាមិនមានជម្លោះជាតិសាសន៍ និងសាសនាឡើយ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា សង្គ្រាមដ៏សែនឈឺចាប់ ក្នុងពេលអតីតកាលដែលបានក្លាយជាបទ ពិសោធន៍ បន្សល់ទុកនូវមេរៀនសម្រាប់ប្រទេសកម្ពុជាយើង ក៏ដូចជាតំបន់ខ្លះនៅលើពិភពលោកផងដែរ។ សុខដុមនីយកម្មនៃជនជាតិ និងសាសនា គឺមានសារៈ សំខាន់ខ្លាំងណាស់ សម្រាប់កិច្ចអភិវឌ្ឍន៍សង្គមកម្ពុជាបច្ចុប្បន្ន ដើម្បរស់នៅជា មួយគ្នាប្រកបដោយភាពសុខ សាន្ត ក្រោមម្លប់នៃសុខសន្តិភាព និងបានអនុញ្ញាតិឲ្យសាសនាផ្សេងៗនៅកម្ពុជាគោរពប្រតិបត្តិតាមជំនឿរៀងៗខ្លួន។ 

ក្នុងឱកាសនេះសម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរបងប្អូនខ្មែរ-ឥស្លាមទូទាំងប្រទេសនៅក្នុងឱកាសបុណ្យស្រាយបួសនៃខែរ៉ាម៉ាឌននេះ សូមបងប្អូនជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ សម្តេចក៏បានសុំពរពីព្រះអាល់ឡោះ សូមផ្តល់ភាពសុខសាន្ត និង ការីកចម្រើនដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print