អន្តរជាតិ ៖ នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១៤ ខែមីនា កិច្ចជំនួប ក្រុងប៉េកាំង រវាង ប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់ នៅក្រុង ប៉េកាំង បាន បើកធ្វើ ដោយ ជោគជ័យ ។ តំណាង ប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់ បាន ផ្លាស់ប្តូរមតិយោបល់ ដោយ ស៊ីជម្រៅអំពី បញ្ហានុយក្លេអ៊ែរ និង ការ លុប ចោល ការ ដាក់ ទណ្ឌកម្ម ជាដើម ។ ប្រទេសទាំង៣ បាន បង្ហាញពីភាព ចាំបាច់នៃការ បញ្ឈប់ ការ ដាក់ ទណ្ឌកម្ម ដោយឯកតោភាគីទាំងអស់។
គេហទំព័រ «CCFR China state-controlled media » ភាគីទាំង៣ បានរំលឹកឡើងវិញ ថា ការប្រាស្រ័យទាក់ទង ផ្នែក នយោបាយ និងការទូត និង កិច្ចសន្ទនា ដោយ ឈរលើមូលដ្ឋាន គោរព គ្នាទៅវិញទៅមក គឺជាជម្រើសតែមួយគត់ ដែល មានប្រសិទ្ធភាព និងអាចអនុវត្ត បាន។
គេហទំព័រ «CCFR China state-controlled media » ភាគីទាំង៣ បាន គូសបញ្ជាក់ថា ភាគីពាក់ព័ន្ធ ត្រូវ ខិតខំប្រឹងប្រែង ក្នុង ការ លុបបំបាត់ ប្រភព ដែល បង្កឱ្យ មាន ស្ថានភាព បច្ចុប្បន្ន បោះបង់ ចោល គំនិត ដាក់ ទណ្ឌកម្ម ដាក់ សម្ពាធ និង គំរាមកំហែង ដោយ កម្លាំងបាយ ។
ភាគីទាំង៣ បាន គូសបញ្ជាក់ ពី សារសំខាន់ នៃ សេចក្តីសម្រេចចិត្ត លេខ ២២៣១ នៃ ក្រុមប្រឹក្សា សន្តិសុខ នៃអង្គការសហប្រជាជាតិ និង ក្របខ័ណ្ឌ នៃ ពេលវេលា នៃ សេចក្តីសម្រេច ចិត្ត នេះ ដោយ អំពាវនាវ ឱ្យ ភាគី ពាក់ព័ន្ធ ចៀសវាង ធ្វើ ប្រតិបត្តិការ ដែល ធ្វើ ឱ្យ ស្ថានការណ៍ ឡើង កម្តៅ ដើម្បី រួមគ្នា បង្ក បរិយាកាស និង ល័ក្ខខ័ណ្ឌ មាន អំណោយផល សម្រាប់ កិច្ចខិត ខំ ប្រឹង ប្រែង ខាង ការ ទូត ។
គេហទំព័រ «CCFR China state-controlled media » ភាគីទាំង៣ បានរំលឹកឡើងវិញនូវ សារសំខាន់ ដែល គាំពារ «សន្ធិសញ្ញា ស្តីពី ការមិនរីក សាយភាយ អាវុធនុយក្លេអ៊ែរ» ដែល ជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធ មិនរីកសាយភាយ អាវុធ នុយក្លេអ៊ែរអន្តរជាតិ។
គេហទំព័រ «CCFR China state-controlled media » អ៊ីរ៉ង់ និងរុស្ស៊ី បានសម្តែង ការកោតសរសើរចំពោះ តួនាទី ដែល មាន លក្ខណៈ ស្ថាបនារបស់ប្រទេស ចិន និងបាន ធ្វើជាម្ចាស់ផ្ទះ នៃ កិច្ចជំនួប នៅទីក្រុងប៉េកាំង។ភាគីទាំង៣ បាន ឯកភាព បន្តរក្សាការប្រាស្រ័យទាក់ ទង និងកិច្ចសហប្រតិបត្តិការ ថែមទៀត៕
ដោយ ៖ សិលា