លោក Marcon ៖ ក្រោយពីរុស្ស៊ីនិងអ៊ុយក្រែនឈប់បាញ់គ្នានោះបារាំងមានឆន្ទៈសន្ទនាជាមួយរុស្ស៊ីស្តីពីការផ្តល់ការធានាខាងសន្តិសុខដល់អ៊ុយក្រែន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Marcon ប្រធានាធិបតី បារាំង បាន ប្រាប់ ពេល ផ្តល់បទសម្ភាសន៍ នៃ ប្រព័ន្ធ សារព័ត៌មាន បារាំង នៅ យប់ ថ្ងៃទី ១៥ ខែ មីនា ថា បើសិនជា រុស្ស៊ី និង អ៊ុយក្រែន សម្រេច ការ ឈប់ បាញ់គ្នា បារាំង មាន ឆន្ទៈ សន្ទនា ជាមួយ រុស្ស៊ី ស្តីពី ការ ផ្តល់ ការធានា ខាង សន្តិសុខ ដល់ អ៊ុយក្រែន ដែល បូករួម ទាំង “ផ្លាស់ប្តូរផ្ទាល់” ជាមួយ លោក Putin ប្រធានាធិបតី រុស្ស៊ី។

គេហទំព័រ «CCFR China state-controlled media » លោក Marcon បាន ថ្លែងក្នុង បទសម្ភាសន៍ថា ការដែល អាមេរិក និង អ៊ុយក្រែន ប្រជុំ នៅ អារ៉ាប៊ីសាអូឌីត ដើរដល់ មតិឯកភាព អំពី ការឈប់បាញ់ ជា បណ្តោះអាសន្ន គឺជា ” ដំណើរការ ដ៏ សំខាន់ មួយ” បច្ចុប្បន្ន “សម្ពាធ នៅលើ រុស្ស៊ី” ។ បើ រុស្ស៊ី ត្រូវ សម្គាល់ ថា គ្មាន ចិត្តស្មោះ ចូលរួម ដំណើរការ សន្តិភាព នោះ តាមការប្រមាណ លោកTrump ប្រធានាធិបតី អាមេរិក នឹង បង្កើន ការដាក់ទណ្ឌកម្ម និង កម្លាំងសម្ពាធ លើ រុស្ស៊ី។
គេហទំព័រ «CCFR China state-controlled media » លោក Marcon បាន បន្តថា រួមទាំង ប្រទេស មួយចំនួន នៅ ក្រៅ អឺរ៉ុប ផង “មានប្រទេស ជាច្រើន” ក៏បាន បង្ហាញ ពី បំណង ដែល នឹងចូលរួម “សម្ព័ន្ធ អ្នកស្មគ្រ ចិត្ត” ដែល លើកឡើង ដោយ បារាំង និង អង់គ្លេស ដែល នឹង ផ្តល់ ការធានា សន្តិសុខ ដល់ អ៊ុយក្រែន ក្រោយ ពី ការឈប់បាញ់ ដែល តាមការប៉ានប្រមាណ ប្រទេសចូលរួម នីមួយៗ នឹង ចាត់បញ្ជូន ទាហាន ចំនួន រាប់ ពាន់ នាក់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print