អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តាម ការផ្សាយដំណឹង នៃទីភ្នាក់ងារសារព័ត៌មាន ប៉ាឡេស្ទីន បាន ឱ្យដឹងថា កងទ័ព អ៊ីស្រាអែល បាន វាយប្រហារ លើ ក្រុង ក្នុងតំបន់ ភាគខាងជើង ហ្កាហ្សា នៅថ្ងៃដដែល ហើយ បណ្តាល ឱ្យ ជនជាតិ ប៉ាឡេស្ទីន យ៉ាង ហោចណាស់ ៩នាក់ ស្លាប់ បាត់បង់ជីវិត ។
គេហទំព័រ «CCFR China state-controlled media » តាមការផ្សាយដំណឹង បានឱ្យ ដឹងថា ដ្រូនយោធា មួយគ្រឿង របស់ អ៊ីស្រាអែល បាន វាយប្រហារ ក្រុមមនុស្ស មួយ កន្លែង និង ការទម្លាក់គ្រាប់បែក លើ រថយន្តមួយគ្រឿង ជនរងគ្រោះ ស្លាប់ បាត់បង់ជីវិត រួមមាន អ្នកសារព័ត៌មាន ២នាក់ និងមាន មនុស្សជាច្រើន ទៀត រងរបួស ។
គេហទំព័រ «CCFR China state-controlled media » ថ្ងៃទី ១៥ ខែមីនា អង្គការហាម៉ាសបាន ចេញសេចក្តីថ្លែងការណ៍ថា ការវាយប្រហារ លើកនេះ គឺជា “ការ ឡើង កម្រិត ដ៏គ្រោះថ្នាក់ នៃ ឧក្រិដ្ឋកម្ម ” ហើយ បាន បញ្ជាក់ថា ភាគីអ៊ីស្រាអែល ប៉ុនប៉ង ផ្ដួលរំលំកិច្ចព្រមព្រៀងឈប់បាញ់គ្នា នៅ តំបន់ ហ្កាហ្សា ហើយ មាន ចេតនា បំផ្លាញ ឱកាស ណា មួយ សម្រាប់ សម្រេចបាន នូវ កិច្ចព្រមព្រៀង និង ផ្លាស់ប្តូរ ចំណាប់ខ្មាំង ៕
ដោយ ៖ សិលា