១០ថ្ងៃ មន្រ្តីផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាង៦ពាន់លើក!

ចែករំលែក៖

ភ្នំពេញ ៖ មរតកគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ បន្តអនុវត្តយ៉ាងយកចិត្តទុកដាក់ និងត្រូវបានមន្រ្តីអាជ្ញាធរគ្រប់ថ្នាក់យកទៅផ្សព្វផ្សាយយ៉ាងសកម្ម។ ជាក់ស្ដែង ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី១០ខែមីនា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋជាង ២ម៉ឺននាក់ បានបន្តចូលរួមឈ្វេងយល់គោលនយោបាយនេះ ក្នុងកម្មវិធីផ្សព្វផ្សាយសរុបជាង៦ពាន់លើកទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លក្ខណៈសម្បត្តិទាំង៧ នៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព រួមមាន ១.ការផ្ដល់សេវាសាធារណៈ ២.ទប់ស្កាត់បទល្មើសក្នុងសង្គម ៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ៦.ការងារអនាម័យនិងបរិស្ថាន ៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងជំងឺរាតត្បាតកាចសាហាវ។

លោក ទូច សុឃៈ បានបញ្ជាក់ថា សកម្មភាពនៃការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តែងតែបានធ្វើឡើងយ៉ាងសកម្មនៅតាមវេទិកាសាធារណៈ ដើម្បីបញ្ជ្រាបការយល់ដឹងទៅកាន់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសបន្តលើកទឹកចិត្តឱ្យមានការចូលរួមសហការ និងរាយការណ៍ទៅកាន់អាជ្ញាធរឃុំ សង្កាត់ឬអាជ្ញាធរដែលនៅជិតបំផុត ដើម្បីផ្តល់ភាពងាយស្រួលក្នុងចាត់វិធានការបង្ការ បង្ក្រាប និងទប់ស្កាត់បានឱ្យឆាប់រហ័ស ស្របតាមគោលការណ៍ដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត «ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍» ៕

...

ដោយ ៖ កញ្ញា សេង សុខហ៊ុន  មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print