កាណាដាត្រួតពិនិត្យលើផែនការស្តីពីបញ្ជាទិញយន្តហោះចម្បាំង F-35 របស់អាមេរិក

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ប្រព័ន្ធសារព័ត៌មានកាណាដាបានចុះផ្សាយដំណឹងកាលពីថ្ងៃទី ១៥ ខែមីនាថា លោក Mark Carney吗នាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា បាន ទាមទារឱ្យ ធ្វើការ ត្រួត ពិនិត្យលើផែនការស្តីពីបញ្ជាទិញយន្តហោះចម្បាំង F-35 របស់អាមេរិក។ កិច្ចសន្យា ពាក់ព័ន្ធនឹង យន្តហោះចម្បាំងមួយចំនួននេះបានធ្វើនៅឆ្នាំ ២០២៣ ដោយមាន ទំហំ សរុបលើសពី ១៣,២ ពាន់លានដុល្លារអាមេរិក។

គេហទំព័រ «CCFR China state-controlled media » ថ្ងៃទី ១៤ ខែមីនា លោក Mark Carneyទើបបាន ធ្វើសច្ចាប្រណិតធានឡើងកាន់ តំណែងជា នាយករដ្ឋមន្ត្រីអាណត្តិទី ២៤ របស់កាណាដា។ ក្រោយពីពិធីស្បតចូល កាន់តំណែង លោកបានលើកឡើងថា រដ្ឋាភិបាលថ្មីនឹងផ្តោតលើអាទិភាពចំនួន ២ គឺការពារផលប្រយោជន៍របស់ពលករ កាណាដាពេលប្រឈមមុខនឹង ការគំរាម កំហែងខាងពន្ធគយរបស់អាមេរិក និង អភិវឌ្ឍសេដ្ឋកិច្ចកាណាដា។ លោក ថ្លែងថា បច្ចុប្បន្នគ្មានគម្រោងទៅកាន់អាមេរិកទេ ប៉ុន្តែរំពឹងទុកធ្វើការសន្ទនាជាមួយ លោក ត្រាំនៅពេលសមរម្យ។
គេហទំព័រ «CCFR China state-controlled media » សូមជម្រាបថា នៅពេលមុននេះ លោកត្រាំ ប្រធានាធិបតីអាមេរិកបាន លើក ឡើង ដោយសាធារណៈជាច្រើនលើកថា កាណាដាគួរក្លាយជារដ្ឋទី ៥១ របស់ អាមេរិក ហើយអះអាងថា នឹង សម្រេច តាមរយៈ ” កម្លាំង សេដ្ឋកិច្ច “៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print