ភ្នំពេញៈ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាមន្ត្រីតាមមន្ទីរក្របខណ្ឌទូទាំងប្រទេសតែងមានវត្តមានចុះជាប្រចាំបំពេញការងារ មើលពីការបង្កបង្កើនផលស្រូវដំណាំប្រជាកសិករ ការថែទាំសំណង់ប្រព័ន្ធធារាសាស្ត្រ បូមទឹកអន្តរាគមន៍សង្គ្រោះស្រូវជាដើម ដោយគ្មានគិតថ្ងៃសៅរ៍អាទិត្យនោះទេ ពិសេសវត្តមានលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងនេះតែម្តងចុះដោយផ្ទាល់ មានពេលខ្លះមួយថ្ងៃទៅកាន់២ឬ៣ខេត្ត។ ជាក់ស្តែងថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១៦ គេបានឃើញក្រុមការងារក្រសួងបានចុះពិនត្យមើលពីសកម្មភាពនៃការបើកទឹកបញ្ចូលអាងទឹក ក្នុងពេលដែលកំពស់ទឹកទន្លេបាននិងកំពុងឡើង ៕
ដោយ សុខ ខេមរា
...