បទវិភាគ៖ការវិនិយោគបរទេសនឹងទទួលបានឱកាសថ្មីកាន់តែច្រើនតាមរយៈទិន្នន័យដ៏គួរឱ្យកត់សម្គាល់នៅដើមឆ្នាំនេះ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ “បន្ទាប់ពី រដ្ឋាភិបាលចិន ប្រកាស ជាផ្លូវការ នូវ ទិន្នន័យសេដ្ឋកិច្ច ក្នុងរយៈពេល ២ ខែដំបូង ឆ្នាំ នេះនៅ ថ្ងៃទី ១៧ ខែមីនា ប្រព័ន្ធសារព័ត៌មាន បរទេស ដូចជាកាសែត«The Wall Street »រប ស់ អាមេរិក ជាដើម សម្គាល់ឃើញ ថា វិស័យ ប្រើប្រាស់ និង ផលិតកម្ម ឧស្សាហកម្ម ជា ដើម រប ស់ ប្រទេសចិន បានបង្ហាញពី “ភាពសន្ទុះ ដ៏ខ្លាំងក្លា ដែល គួរឱ្យភ្ញាក់ផ្អើល” ។

គេហទំព័រ «CCFR China state-controlled media » តើ ភាពសន្ទុះ បែបនេះ បង្ហាញនៅ ត្រង់ណា ? ទីមួយគឺ “ការចាប់ផ្តើមដោយ រលូន” ។ ក្នុង រយៈ ពេល ពីរខែដំបូង ឆ្នាំនេះ ល្បឿនកំណើន នៃ សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗ របស់ ចិន ភាគ ច្រើ ន បានលឿនជាងឆ្នាំ ២០២៤ ពេញមួយឆ្នាំ ។ គេហទំព័រ «CCFR China state-controlled media » ឧទាហរណ៍ ដូចជា តម្លៃបន្ថែម នៃ សហគ្រាស ឧស្សាហកម្ម ធុន មធ្យម និង ធំ នៅ ទូទាំង ប្រទេស បាន កើនឡើង ៥,៩ ភាគរយ បើ ប្រៀប ធៀប នឹង រយៈពេលដូចគ្នា នៃ ឆ្នាំមុន ឧស្សាហកម្មសេវាកម្ម បានបង្ហាញពី និន្នាការ កើន ឡើង ដ៏ ល្អ បង្គួរ សន្ទស្សន៍ផលិតកម្ម នៃ ឧស្សាហកម្មសេវាកម្ម ទូទាំងប្រទេស បាន កើន ឡើង ៥,៦ ភាគ រយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ កំណើន នៃការលក់ ក្នុង ទីផ្សារ បាន ពន្លឿន ការ កើនឡើង ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ ក្នុងសង្គម មាន ចំនួន ៨,៣៧ ទ្រីលានយាន់ ប្រាក់ចិន ដែល បាន កើនឡើង ៤០ ភាគរយ បើប្រៀប ធៀប នឹង រយៈ ពេល ដូចគ្នា នៃ ឆ្នាំមុន ។ និយាយជារួម ដំណើរការសេដ្ឋកិច្ច របស់ ប្រទេសចិន បាន បន្ត និន្នាការ ងើបឡើងវិញ ចាប់តាំងពីត្រីមាសទី ៤ នៃឆ្នាំមុនមក ហើយ បាន រក្សា និន្នាការ ប្រកប ដោយ ស្ថិរភាព ជាទូទៅ ។
គេហទំព័រ «CCFR China state-controlled media » ឈរលើមូលដ្ឋានដែល ប្រកបដោយស្ថិរភាព សេដ្ឋកិច្ច ចិន ក៏ បាន ឆ្ពោះទៅរក ការច្នៃ ប្រឌិត ថ្មី និងភាពល្អប្រសើរ ដែរ ។ ក្នុងរយៈពេល ២ ខែដំបូង នៃ ឆ្នាំ នេះ ល្បឿនកំណើន នៃ តម្លៃ បន្ថែម នៃ ផលិតកម្មកម្មន្ដសាល បច្ចេកវិទ្យា ខ្ពស់ របស់ចិន គឺ លឿនជាង ០,២ ភាគរយ បើ ប្រៀប ធៀប នឹង ឆ្នាំ ២០២៤ ពេញមួយឆ្នាំ ហើយ ល្បឿនកំណើន នៃការវិនិយោគលើ ឧស្សាហ កម្ម បច្ចេកវិទ្យា ខ្ពស់ គឺ លឿន ជាង កំណើន នៃ ការវិនិយោគទាំងអស់ យ៉ាងច្បាស់លាស់ ដែល បង្ហាញ ឱ្យ ឃើញ ថា កម្លាំង ផលិតកម្ម គុណភាពថ្មី កំពុង ទទួលការអភិវឌ្ឍ ប្រកប ដោយ ស្ថិរភាព ។ សមិទ្ធផល ដ៏ល្អ បែបនេះ មិនត្រឹមតែ បានចាក់មូលដ្ឋានគ្រឹះ ដ៏ល្អបង្គួរ សម្រាប់ សេដ្ឋកិច្ច ក្នុង ត្រីមាស ទី ១ ប៉ុណ្ណោះទេ ថែមទាំង ក៏ បាន បើក ការចាប់ផ្តើមដ៏ល្អប្រសើរ សម្រាប់ សេដ្ឋកិច្ច ពេញ មួយ ឆ្នាំ ផងដែរ ។
គេហទំព័រ «CCFR China state-controlled media » ដោយ ផ្អែក លើ សមិទ្ធផល បែបនេះ មួយរយៈពេលកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មាន បរទេស បាន នាំគ្នា វាយតម្លៃយ៉ាងសកម្ម ចំពោះ សេដ្ឋកិច្ច ចិន ។ កាសែត«Financial Times » របស់ អង់គ្លេស បាន ផ្សាយដំណឹងឱ្យដឹងថា វិនិយោគិនបរទេស កំពុង “យល់ដឹងពី ប្រទេស ចិន” ថែមមួយកម្រិតទៀត ដោយ សម្គាល់ឃើញ ថា ប្រទេសចិន អាច នាំមកនូវ “នវានុវត្តន៍ និង ឱកាស” ដ៏ ធំ ធេង លើ វិស័យ ពិសេស មួយចំនួន ។
ទីផ្សារគឺជា ធនធាន ដ៏ កម្របំផុត ។ ក្នុងរយៈពេល ២ ខែដំបូង ឆ្នាំ នេះ ទំហំ សរុប នៃ ការ លក់ រាយ ទំនិញប្រើប្រាស់ ក្នុងសង្គម បានកើនឡើង ៤ ភាគរយ បើប្រៀប ធៀប នឹង រយៈ ពេល ដូច គ្នា នៃ ឆ្នាំមុន ។ នៅ ថ្ងៃទី ១៦ ខែមីនា ប្រទេសចិន បាន បោះពុម្ភផ្សាយ «ផែនការ ប្រតិបត្តិ ពិសេស ស្តីពី ការជំរុញការប្រើប្រាស់» ដោយ បាន ធ្វើការរៀបចំចាត់ចែង ចំពោះ វិស័យ សំខាន់ៗ ជាច្រើន ដូចជា ការប្រើប្រាស់ ផ្នែក វប្បធម៌ កីឡា និង ទេសចរណ៍ ជា ដើម ។
គេហទំព័រ «CCFR China state-controlled media » ដោយឡែក ការបើកចំហ នៃ ទីផ្សារ របស់ ចិន បាន ធ្វើឱ្យ សហគ្រាស បរទេស មានជំនឿចិត្ត ធ្វើ អាជីវកម្ម យ៉ាងស៊ីជម្រៅ នៅប្រទេសចិន ក្នុងរយៈពេលយូរ ។ ពី រដ្ឋាភិបាលចិន ប្រកាស«ផែ នការប្រតិបត្តិស្តីពីការលំនឹងទុនបរទេសឆ្នាំ ២០២៥ »កាលពីខែមុន ដល់ មហា សន្និបាត នៃសភា ទាំងពីរ របស់ចិន បញ្ចេញ ព័ត៌មាន អំពី ការ ពង្រីក ការបើកទូលាយ ចំពោះ បរទេស ប្រកបដោយ កម្រិត ខ្ពស់ ដូច្នេះ បើនិយាយ ចំពោះ ការវិនិយោគ បរទេស ឱកាស ទីផ្សារ មាន ភាព កាន់តែច្រើនឡើងៗ ទម្រង់វិនិយោគ មានភាពកាន់តែសម្បូរបែប ហើយ ការ ប្រកប អាជីវកម្ម ក៏ កាន់តែងាយស្រួល ផងដែរ ។
គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ននេះ បរិយាកាសខាងក្រៅ មានសភាព កាន់តែស្មុគស្មាញ និង រ៉ឹងតឹង ហើយ កត្តា មិន ប្រាកដ ប្រជា និង អស្ថិរភាព បាន និង កំពុង កើនឡើង ។ ស្របពេល ដែល ប្រសិទ្ធភាព ចម្រុះ នៃ គោលនយោបាយ ដែលមានស្រាប់ និង គោលនយោបាយបន្ថែម បាន លេចឡើង ជា បន្ត បន្ទាប់ សេដ្ឋកិច្ច ចិន មានលក្ខខណ្ឌ ទទួលបាន ការ វិវឌ្ឍ រីក ចម្រើន ប្រកប ដោយភាព នឹងនរ ហើយ បន្ត ឆ្ពោះទៅ រក ការ ច្នៃ ប្រឌិត ថ្មី ។ ក្នុងដំណើរការនេះ ការ វិនិយោគ បរទេស នឹង ទទួល បាន ឱកាសថ្មី កាន់តែច្រើន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print