កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលបង្ហាញមុខ​ជនសង្ស័យ១០នាក់​ ជាមុខសញ្ញាកាប់ប្លន់ម៉ូតូ ឆក់ និងប្រេីហិង្សា

ចែករំលែក៖

​ ភ្នំពេញ៖ ជនសង្ស័យចំនួន១០នាក់ដែលបានធ្វើសកម្មភាពបង្កហិង្សា ឆក់ និងធាក់ប្លន់យកម៉ូតូយ៉ាងសកម្មត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់និងបង្ហាញមុខជាសាធារណៈ នៅរសៀលថ្ងៃទី១៨ ខែមិនា ឆ្នាំ ២០២៥នេះ។

ជនសង្ស័យដែលសមត្ថកិច្ចបង្ហាញមុខទី១-ឈ្មោះ អ៊ុំ ច័ន្ទណារុន ភេទ ប្រុស,២-ឈ្មោះ ហែម រតនា ហៅ សីហា ភេទ ប្រុស,៣-ឈ្មោះ យ៉ុន ដេវីត ភេទ ប្រុស ,៤-ឈ្មោះ ពន្លឺ រ៉ូណាល់ ហៅ ជេម ភេទ ប្រុស,៥-ឈ្មោះ ឆន ច័ន្ទយូរ៉ាន់ ហៅ ម៉ារីអូ ភេទ ប្រុស,៦-ឈ្មោះ ម៉ាលី កុម្ភៈ ហៅ ភ័ក្ត្រ ភេទ ប្រុស,៧-ឈ្មោះ ចាន់ ដារ៉ា ភេទ ប្រុស,៨-ឈ្មោះ ភន វិសាល ភេទ ប្រុស អាយុ១៨ឆ្នាំ,៩-ឈ្មោះ គា សម្ភព ភេទ ប្រុស ,១០-ឈ្មោះ សុគន្ធ ពិទូ ភេទ ប្រុស អាយុ១៨ឆ្នាំ។

តាមលោកវរៈសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយ អនុវត្ត តាម បទបទបញ្ជរបស់ លោក ឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គ ស្នងការ រងនគរបាលជាតិ និង ជា ស្នងការ នគរបាល រាជធានី ភ្នំពេញនិងដឹកនាំ បញ្ជាផ្ទាល់ដោយ លោក ឧត្ដមសេនីយ៍ ត្រី ប៊ុន សត្យា ស្នងការ រង ផែន ការងារ ព្រហ្មទណ្ឌ,នៅថ្ងៃទី១២, ថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៥ កម្លាំងការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតស្រាលបានសហការជាមួយនគរបាលនៅតាមបណ្ដាលខណ្ឌ នានាធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ១០ នាក់ ជាក្រុមក្មេងទំនើងរហ័សនាម ឈ្មោះ យើងស្រឡាញ់ គ្នា(YSK) និងជើងចក់(ស) ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ធាក់ប្លន់យកម៉ូតូ និងឆក់កាបូប) និង អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស យកដុំថ្មគប់លើជនរង គ្រោះ និងខូចខាតម៉ូតូ។

លោកវរៈសេនីយ៍ឯក ម៉ម សាវនបានឱ្យដឹងទៀតថា ជនសង្ស័យទាំង១០នាក់បានធ្វើសកម្មភាពយ៉ាងសកម្មចំនួន ៦ករណី,។បន្ទាប់ពីឃាត់ខ្លួនសមត្ថសមត្ថកិច្ចដកហូតវត្ថុតាងរួមមានម៉ូតូចំនួន ៤គ្រឿងដែលជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព,ដុំថ្ម ចំនួន ០១ ដុំ,កាបូប ម៉ាកGENTLE WOMAN ពណ៌ ខ្មៅ លាយក្រហម ចំនួន ០១ និងសម្ភារៈមួយចំនួនជារបស់ជន រងគ្រោះ។

...

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើត្រូវបានកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print