កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រួចចំណែកដ៏សំខាន់ជួយកម្ពុជាកាត់បន្ថយបាននូវភាពក្រីក្រ និងជំរុញការអភិវឌ្ឍន៍កាន់តែប្រសើរ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លង តាមរយៈការកែទម្រង់ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលសមិទ្ធផលទាំងនោះ ពិតជាបានកើតឡើងដោយសារម្លប់សុខសន្តិភាព និងឆន្ទៈនយោបាយដ៏មោះមុតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងទស្សនៈវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន និងក្នុងការអនុវត្តរបស់សម្តេចក្រឡាហោម ស ខេង។

នៅក្នុងពិធីបើកវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្ដីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអនុវត្តការកែទម្រង់ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានជំរុញឱ្យការរៀបចំប្រព័ន្ធអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានភាពធន់ សមត្ថភាព តម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវក្នុងការផ្តល់សេវាសាធារណៈនូវការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដោយបានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាត និងគម្រោងផ្តល់សេវាសង្គម ដែលមានចំនួនរាប់ពាន់គម្រោងក្នុងមួយឆ្នាំៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនិងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋប្រកបដោយភាពម្ចាស់ការ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការអនុវត្តការកែទម្រង់ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើង ព្រមទាំងចូលរួមកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងទីក្រុងនិងជនបទផងដែរ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវអនុវត្តការរើសមន្រ្តី «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ»  ដើម្បី ធ្វើឱ្យការចំណាយថវិកាលើបន្ទុកបុគ្គលិក និងការគ្រប់គ្រងមន្រ្តីនៅមូលដ្ឋាន កាន់តែមានប្រសិទ្ធិភាព។
សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ការជ្រើសរើសមន្រ្តីតាមគោលការណ៍នេះ ដើម្បីធានាពីលទ្ធភាពនៃការចំណាយថវិកាលើបន្ទុកបុគ្គលិក និងការគ្រប់គ្រងមន្រ្តីនៅមូលដ្ឋានឱ្យបានឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធិភាព។
សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើយើងចាយច្រើនទៅលើបន្ទុកបុគ្គលិក បានន័យលុយសម្រាប់វិនិយោគផ្សេងៗ គឺកាន់តែថយ អ៊ីចឹងបានន័យថា ការគ្រប់គ្រងការជ្រើសរើស ត្រូវធ្វើយ៉ាងណាធានា ទី១.ប្រសិទ្ធការងារ ត្រូវធ្វើយ៉ាងណាឱ្យដោយធានានូវគណនេយ្យភាព និងតម្លាភាពនៃការងារ និងសិទ្ធិក្នុងការធ្វើ ទី២.គឺការគ្រប់គ្រងមន្រ្តី គឺបរិមាណនិងគុណភាព ត្រូវផ្អែកទៅលើសមត្ថភាពរបស់មន្រ្តីរបស់យើងឱ្យចំ បានន័យថាមានមន្រ្តីសមល្មម ធ្វើការឱ្យប្រសិទ្ធភាពខ្ពស់ អីចឹងបើមានគ្នាច្រើន ថវិកាប៉ុន្មានយើងចែកគ្នាបានតិចៗ តែបើយើងមានមន្រ្តីសមល្មម សម្យនឹងទំហំការងារ ថវិកាដែលយើងទម្លាក់ឱ្យនោះ គឺអាចចូលទៅដល់ការពង្រឹងមន្រ្តីដែលមានស្រាប់ បូកជាមួយនឹងថវិកាដែលសល់សម្រាប់ការវិនិយោគទូទៅ។ នេះហើយគឺជាកិច្ចការនៅក្នុងការកែទម្រង់រដ្ឋបាល និងកែទម្រង់មុខងារសាធារណៈរបស់យើង នៅក្នុងអាណត្តិនេះ ដើម្បីធ្វើការវាយតម្លៃឡើងវិញ ពិនិត្យវិភាគមុខងារ ដើម្បីធ្វើឱ្យក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់រដ្ឋបាលថ្នាក់ក្រោមជាតិ ទៅមុខទៀត គឺ យើងធានាបែបនេះ»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print