ពលរដ្ឋក្រីក្រមកពី៤ភូមិក្នុងសង្កាត់ច្រាំងចំរេះ២ទទួលអំណោយពីសាលាខណ្ឌប្ញស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់សាលាខណ្ឌនាល្ងាចថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវ បានអញ្ជើញជាអធិបភាពក្នុងពិធីចែកអំណោយកញ្ចប់អាហាររដូវខែរ៉ាម៉ាឌន២០២៥ដល់ពលរដ្ឌក្រីក្រចំនួន១០០គ្រួសារ មកពីភូមិចំនួន៤ក្នុងសង្កាត់ច្រាំងចំរេះទី២ ។

នាឱកាសនោះ លោកអភិបាលខណ្ឌ បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដល់បងប្អូនទាំងអស់ប្រកបដោយក្តីនឹករលឹក ។ លោកអភិបាល បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះសុខដុមនីកម្មសាសនា ដើម្បីធានាថា កម្ពុជាមិនមានជម្លោះជាតិសាសន៍ និងសាសនាឡើយ ដោយសុខដុមនីយកម្មនៃជនជាតិ និងសាសនា គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កិច្ចអភិវឌ្ឍន៍សង្គមកម្ពុជាបច្ចុប្បន្ន ដើម្បីរស់នៅជាមួយគ្នាប្រកបដោយភាពសុខសាន្ត ក្រោមម្លប់នៃសុខសន្តិភាព និងបានអនុញ្ញាតិឲ្យសាសនាផ្សេងៗនៅកម្ពុជាគោរពប្រតិបត្តិតាមជំនឿរៀងៗខ្លួន។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានជូនពរបងប្អូនខ្មែរ-ឥស្លាមទូទាំងប្រទេសនៅក្នុងឱកាសបុណ្យស្រាយបួសនៃខែរ៉ាម៉ាឌននេះ សូមបងប្អូនជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា និងសុំពរពីព្រះអាល់ឡោះ សូមផ្តល់ភាពសុខសាន្ត និង ការីកចម្រើនដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នា។

សូមបញ្ជាក់ថា តាមរយៈសមាគម មិត្តភាព និង
សប្បុរសធម៌កម្ពុជា(លោកស៊ិន វ៉ុលី ប្រធានសមាគម និងជាអនុ
ប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌប្ញស្សីកែវ ) អំណោយដែលផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបានរួមមាន៖អង្ករ២០គីឡូក្រាម មី ២០កញ្ចប់ ត្រីខ ៤កំប៉ុង ផ្លែល្មើ១គីឡូក្រាម ទឹកក្រូច ចំណុះ៣លីត្រ១ដប ស្ករស១គីឡូក្រាម ប្រេងឆា ១លីត្រ និងទឹកត្រី១ដប ៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print