អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១៨ខែមីនាឆ្នាំ២០២៥ លោកWang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Emmanuel Bonne ទីប្រឹក្សាផ្នែកការទូតនៃប្រធានាធិបតីបារាំងតាមការណាត់។
គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បានថ្លែងថា ភាគីចិនមានឆន្ទៈបង្កើនការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាមួយថ្នាក់ដឹកនាំបារាំង បង្កើនកិច្ចសម្របសម្រួលយុទ្ធសាស្រ្ត រួមគ្នា គាំពារពហុភាគីនិយមដ៏ពិតប្រាកដ គាំពារតួនាទីនៃអង្គការសហប្រជាជាតិ គាំពារសណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិនិងសិ្ថរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ព្រមទាំងប្រឆាំងនឹងអនុត្តរភាពនិងឯកប៉ូល ប្រឆាំងនឹងការយកផលប្រយោជន៍របស់ប្រទេសមួយទៅតម្កល់លើផលប្រយោជន៍រួមនៃបណ្តាប្រទេសនានា យើងមិនអាចឱ្យពិភពលោកត្រឡប់ទៅរកច្បាប់ព្រៃវិញឡើយ។
គេហទំព័រ «CCFR China state-controlled media » ក្នុងបរិបទបច្ចុប្បន្ន ការដែលប្រទេសចិននិងអឺរ៉ុបដោះស្រាយជម្លោះសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាក់ស្តែងតាមរយៈការចរចាគឺមានសារសំខាន់និងអត្ថន័យជាវិជ្ជមាន សង្ឃឹមថា ភាគីបារាំងនឹងរួមធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយភាគីចិន បញ្ចេញសញ្ញាវិជ្ជមាននៃសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញឱ្យទំនាក់ទំនងចិននិងបារាំងនិងទំនាក់ទំនងរវាងចិននិងអឺរ៉ុបអភិវឌ្ឍដោយល្អប្រសើរនិងមានស្ថិរភាព៕
ដោយ ៖ សិលា