លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ទោះព្រះតេជគុណ ជួន កក្កដា «អស់បុណ្យជាព្រះសង្ឃ»លាចាកសិក្ខាបទ ក៏សង្ឃឹមថាបន្តផ្តល់ការអប់រំយុវជន យុវតីជំនាន់ក្រោយអោយមាន សីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីទី១កម្ពុជា ឧត្តមភរិយា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានបង្ហោះលើផេកផ្លូវការថា ៖ ទោះព្រះតេជគុណ ជួន កក្កដា «អស់បុណ្យជាព្រះសង្ឃ»លាចាកសិក្ខាបទ ក៏សង្ឃឹមថាបន្តផ្តល់ការអប់រំយុវជន យុវតីជំនាន់ក្រោយអោយមាន សីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌ ។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៖ នាងខ្ញុំចូលចិត្តស្តាប់ធម្មទេសនារបស់ព្រះអង្គសូម អរព្រះគុណ និងអរគុណណាស់លោកប្អូន ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ជួយដល់ព្រះពុទ្ធសាសនានៅកម្ពុជាកន្លងមកនេះ ជួយក្នុងការអប់រំតាមរយៈឱវាទរបស់ព្រះពុទ្ធ🙏។ បន្ទាប់ពីពេលនេះទៅទោះបីលោកប្អូនក្លាយជាគ្រហស្ថ ក៏ខ្ញុំនៅតែសង្ឃឹមថាលោកប្អូននៅតែជួយដល់ព្រះពុទ្ធសាសនាបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋ ជួយដល់សង្គមកម្ពុជា ជាពិសេសគឺការអប់រំយុវជន យុវតីជំនាន់ក្រោយអោយមាន សីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌។ សូមជូនពរលោកប្អូនអោយមានសំណាងល្អក្នុងភាពជាគ្រហស្ថ☺️។
សូមបញ្ជាក់ថា ៖ ជាង២៧ព្រះវស្សា ក្នុងវិស័យព្រះពុទ្ធសាសនា ព្រះតេជគុណ ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ និងជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នាយកសាលាពុទ្ធិកនាងខ្មៅ សម្រេចលាចាកសិក្ខាបទ ក្រោមហេតុផល «អស់បុណ្យជាព្រះសង្ឃ»។ ព្រះអង្គ លាចាកសិក្ខាបទ នៅព្រឹកថ្ងៃទី១៩ មីនា ឆ្នាំ២០២៥ នេះ ។

«អស់បុណ្យជាព្រះសង្ឃ»។ នេះជាហេតុផលរបស់ព្រះអង្គ ជួន កក្កដា ដែលមានសង្ឃដីការពន្យល់ទៅកាន់ពុទ្ធបរិស័ទ្ធ ប្រជាពលរដ្ឋ ដែលតែងតែគោរពប្រតិបត្តិ និងចូលចិត្តស្ដាប់ធម៌វិន័យរបស់ព្រះអង្គ នៅក្នុងវីដេអូជិត១២នាទី។
សូមបញ្ជាក់ថា ៖ «ការលាចាកភ្នួសរបស់ព្រះតេជគុណនាំឱ្យមានការសោកស្តាយធនធានសង្ឃក្នុងវិស័យព្រះពុទ្ធសាសនា »៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print