លោក Sir Gareth Southgate និយាយថា គាត់ខ្លាចបុរសវ័យក្មេងៗចំណាយពេលច្រើនពេកក្នុងការលេងហ្គេម លេងល្បែងស៉ីសង និងការមើលរឿងអាសអាភាស ដែលអាចឲពួកគេខូចអណាគត
ហើយលោកបានណែនាំឱ្យពួកគេរកឱ្យឃើញបុគ្គលជោគជ័យមួយសម្រាប់ធ្វើគំរូតាម(Role Model)។
ដោយយោងលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក Southgate គាត់បាននិយាយថា ចក្រភពអង់គ្លេសត្រូវធ្វើរឿងនេះបន្ថែមទៀតគឺដើម្បីលើកទឹកចិត្តដល់មនុស្សវ័យក្មេង ជាពិសេសយុវជន ដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងជីវិត និងកុំខ្លាចភាពបរាជ័យ។
ជាជាងងាកទៅរកគ្រូបង្រៀន គ្រូបង្វឹកកីឡា ឬអ្នកដឹកនាំក្រុមយុវជន លោក Sir Gareth ថ្លែងបន្តទៀតថា គាត់ខ្លាចយុវជនជាច្រើនកំពុងស្វែងរកទិសដៅតាមអ៊ីនធឺណិត ដោយនៅទីនោះ គាត់បាននិយាយថា ពួកគេកំពុងស្វែងរកបុគ្គលជាគំរូគំរូ ដែលជារឿយៗមិនមានផលប្រយោជន៍ល្អបំផុតរបស់ពួកគេទេ។
លោកបានមានប្រសាសន៍ថា៖ “បុគ្គលសំញ៉ែងលើអនឡានមួយចំនួនគឺជាអ្នកមានឥទ្ធិពលអាក្រក់ ឧបាយកល និងពុលសង្គម ដែលការជំរុញតែមួយគត់គឺដើម្បីផលប្រយោជន៍របស់ពួកគេ។ ពួកគេស្ម័គ្រចិត្ដបោកបញ្ឆោតបុរសវ័យក្មេងឱ្យជឿថាភាពជោគជ័យត្រូវបានវាស់ដោយលុយ ឬភាពលេចធ្លោ តែតាមការពិតភាពខ្លាំងនោះ មិនដែលបង្ហាញតាមរយះអារម្មណ៍ ហើយពិភពលោក រួមទាំងស្ត្រីផងដែរគឺមិនយល់ស្របនឹងភាពជោគជ័យវាស់វែងដោយលុយនិងភាពហឺហាឡើយ។”
ក្នុងអាជីពរបស់លោក Sir Gareth ជាខ្សែការពារ និងខ្សែបម្រើ គាត់បានលេងឱ្យ Crystal Palace, Aston Villa និង Middlesbrough ហើយនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសចន្លោះឆ្នាំ 1995 ដល់ 2004 ។ គាត់បានចូលកាន់តំណែងជាអ្នកចាត់ការទូទៅនៅឆ្នាំ 2016 និងបានដឹកនាំក្រុមជមហរើសជាតិអង់គ្លេសទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2018, World Cup ឆ្នាំ 2022 វគ្គផ្តាច់ព្រ័ត្រEuro ២ដងឆ្នាំ2020 និង2024។ គាត់បានលាលែងពីដំណែងជាគ្រូបង្វឹកក្នុងខែកក្កដា ពីរថ្ងៃបន្ទាប់ពីអង់គ្លេសចាញ់អេស្ប៉ាញក្នុង Euro 2024។