ក្រសួងព័ត៌មាននាំយកថវិកា១០០លានរៀលដែលប្រមូលបានពីព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងព័ត៌មាន តាមរយៈសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ កន្លងនេះ បាននាំយកថវិកា ១០០ លានរៀលដែលប្រមូលបានពីការរៀបចំព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែកក្នុងគាំទ្រផ្នែកសុខុមាលភាពកុមារ និងទារក។

ពិធីប្រគល់ថវិកានេះដឹកនាំដោយលោកស្រី ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន តំណាង លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងមានការចូលរួមពីលោក Zheng Xian Jiang ប្រធានអង្គភាពសារព័ត៌មាន ASEAN Top News និងសហការីមួយចំនួនផងដែរ។ ការប្រគល់ថវិកាមនុស្សធម៌នេះបានធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផា។

គួរឱ្យដឹងថា ព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» (Run for Charity) ផ្តួចផ្តើមឡើងដោយឯកឧត្តម នេត្រ ភក្ត្រា និងមានការសហការរៀបចំពីអង្គភាពសារព័ត៌មាន ASEAN Top នៅក្នុងបរិវេណ សួន អេកូ ផាក, ហ្គ្រេនស្តា ផ្លាទីនឹម អេកូ ខូលិកសិន នៃបុរី ប៉េង ហួត បឹងស្លោ ដោយប្រមូលបានថវិកាចំនួន ១០០លានរៀល សម្រាប់ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីសុខុមាលភាពទារក និងកុមារនៅកម្ពុជា។

ព្រឹត្តិការណ៍បើករត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» នេះបានធ្វើឡើងក្រោមអធិបតីភាពលោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ដោយមានការចូលរួមពីអ្នកចូលរួមដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សាធារណជន និងវិស័យឯកជន និងអង្គភាពសារព័ត៌មាន និងដៃគូឧត្ថម្ភនានា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print