ខេត្តពោធិ៍សាត់៖ រថយន្ដជាច្រើនគ្រឿងដឹកជញ្ជូនផលអនុផលព្រែឈើរបស់ឈ្មោះ សៅរ៍ ម៉ាច អ្នកប្រមូលផល អនុផលព្រៃឈើ ដោយសម្អាតបាតអាងវារីអគ្គិសនីស្ទឹងពោធិ៍សាត់នាកន្លងមក អាចបំពានលិខិតអនុញ្ញាតដោយសារតែភាពធូរលុងពីមន្រ្តីជំនាញបរិស្ថាននិងរដ្ឋបាលព្រៃឈើ ដែលនាំឲ្យបាត់បង់ថវិការដ្ឋ បន្ទាប់ពីកម្លាំងសហការសម្របសម្រួលដោយលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ធ្វើការបង្រ្កាបបានរថយន្តភ្លៅ០៦ដែលមានផ្ទុកផល អនុផលព្រៃឈើ១គ្រឿង រហូតដល់ទៅចំនួន82,80ស្ទែ ដើម្បីនាំយកទៅផ្នែករដ្ឋបាលព្រៃឈើក្រវាញចាត់ការបន្ត នេះបើតាមការបញ្ជាក់ពីក្រុមសមត្ថកិច្ចដែលបានចុះបង្រ្កាបផ្ទាល់ ។
ប្រភពឲ្យដឹងទៀតថា រថយន្តផ្ទុកផល អនុផលព្រៃឈើ ត្រូវបានបង្ក្រាបម៉ាក ហ៊ីយ៉ាន់ដាយ ពណ៏ទឹកប៊ិច ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A 3168 សណ្ដោងរឺម៉ក ពាក់ស្លាកលេខ ត្បូងឃ្មុំ 4A 3926 យីឌុបភ្លៅ០៦ មានផ្ទុកផល អនុផលព្រៃឈើចំនួន៨២,៨០ស្ទែ ដែលលិខិតអនុញ្ញាតឲ្យត្រឹមចំនួន៥០ស្ទែ ថ្ងៃចេញដំណើរថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ផុតសុពលភាព ថ្ងៃទី១៦ ខែមីនា ឆ្មាំ២០២៥ ពីចំណុច ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅ ភូមិសិត្បូរ ឃុំសិត្បូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ហើយរថយន្តត្រូវបានបង្រ្កាបនៅវេលាម៉ោងប្រមាណជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចរង្វង់មូលក្រូច ស្ថិតនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពបញ្ជាក់ទៀតថា រថយន្តផ្ទុកផលអនុផលព្រៃឈើ(អុសចម្រុះ)លើសទាំងចំនួនស្ទែ លើសទាំងពេលវេលាក្នុងការចេញដំណើរនេះ កំណត់ហេតុស្ដីរពីការចុះពិនិត្យ និងវាស់វែងជាក់ស្ដែង សំណាក់មន្រ្តីជំនាញបរិស្ថានខេត្តពោធិ៍សាត់មានលោក ទុយ រ៉ា លោក បូ សំអាត និងម្ចាស់ស្មើរសុំ សៅរ៍ ម៉ាច ចុះហត្ថលិខាដោយលោក និន សុខគង់ នាយសង្កាត់រដ្ឋបាលព្រៃឈើក្រពើពីរ ហេតុអ្វីរថយន្តនេះផ្ទុកលើសចំនួនលិខិតអនុញាតទៅរួច? រឺចុះត្រួតពិនិត្យនេះធ្វើរបៀបបិទភ្នែក? នេះគ្រាន់តែត្រួតពិនិត្យរថយន្តត្រឹមតែ១គ្រឿងចុះកន្លងទៅរថយន្តក្នុង១យប់ៗរាប់សិបគ្រឿង បាត់បង់ថវិកាជាតិអស់ប៉ុន្មាន រឺទៅចូលហោប៉ៅបុគ្គល? មន្រ្តីបង្គាប់ការដើម្បីត្រួតពិនិត្យការងារនេះមានច្រើនរូបដែរ គួរចុះស្រាវជ្រាវឡើងវិញផងទៀន ពុំដូច្នេះទេបាត់បង់ទាំងព្រៃឈើទាំងថវិកាជាតិហើយ ។
ប្រភពបង្ហើបដែរថា ទោសជាយ៉ាងណាក្ដីក្នុងករណីបង្រ្កាបរថយន្ថដឹកផល អនុផលព្រៃឈើនេះ គេពុំឃើញលោក សៅរ៍ ម៉ាច មានការអនុញាត អ្នកប្រមូលផល អនុផលព្រៃឈើ វារីអគ្គីសនី ស្ទឹងពោធិសាត់១ ទំនាក់ទំនងសួរនាំមកសមត្ថកិច្ចនោះទេ បែជាមានវត្តមានលោកស័ក្ក៤(ចាន់ ឃៀង)ដែលមានតួនាទីជាអធិការរងនៃអធិធិការដ្ឋាននគរបាលស្រុកក្រគរ ធ្វើការទំនាក់ទំនងសួរនាំមកមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ដែលទំនងសុំការសម្របសម្រួសទៅវិញ រឺមួយលោកស័ក្ក៤(ចាន់ ឃៀង)ជួញឈើដែរ? ប៉ុន្តែសព្វថ្ងៃគេសង្កេតឃើញគាត់ និងកូនចៅប្រដេញរថយន្តដឹកទំនិញទូរទាំងខេត្តពោធិ៍សាត់ ដែលទំនងសង្ស័យដើម្បីប្រមូលសេដកិច្ចនោះទេ តែថាមិនត្រូវដែរ នៅស្រុកក្រគរ នណាក៍គេស្គាល់គាត់ឈ្មោះ ម៉ៅ ធ្លាប់រកស៊ីឈើធំណាស់យូមកហើយ ៕ ដោយៈ ប៉ឹម ពិន