បុរសជនជាតិចិន បើកឡានបុករឺម៉កមិនបានឈប់នោះទេ បានព្យាយាមបើកគេច រហូតមកបុកជាម៉ូតូមួយគ្រឿងទៀត ឡានទៅមុខលែងរួចតែម្តង !

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈព័ត៌មានបឋម ! នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នា២០២៥នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបុរសជនជាតិចិនបានបើករថយន្ត ម៉ាកអូឌី A8 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-2567ក្នុងល្បឿនលឿន តាមបណ្ដោយមហាវិថីព្រះសីហនុ ខណៈមកជិតដល់ស្តុបវត្តមហាមន្រ្តី ជ្រុលបុកម៉ូតូរម៉កកង់បី បណ្ដាលឲ្យម្ចាស់ម៉ូតូរឺម៉ករងរបួសនិងក្រឡាប់រម៉ក។ ភ្លាមៗនោះ បុរសជនជាតិចិនមិនបានឈប់នោះទេបានព្យាយាមបើកគេច រហូតមកបុកជាម៉ូតូមួយគ្រឿងទៀតនៅផ្លូវលេខ១៨២កែងផ្លូវលេខ១៤១ ក្បែរផ្សារអូឬស្សី ទើបរថយន្តទៅមុខលែងរួច។

ក្រោយកើតហេតុត្រូវបានសមត្ថកិច្ចមូលដ្ឋានខណ្ឌ៧មករា ចុះដល់ទីតាំងកើតហេតុ និងបានឃាត់បុរសជនជាតិចិន និងស្ទួចរថយន្ត ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។
ប្រហែលជានៅសល់ជាតិស្រវឹង ទើបបើកក្នុងក្រុងក្នុងល្បឿនលឿន ហើយបុកគេ មិនព្រមឈប់ទទួលខុសត្រូវ ! ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print