យុវជនម្នាក់ត្រូវក្រុមជនបរទេសចោទប្រកាន់ថាបានឆក់ទូរស័ព្ទដៃរបស់គាត់

ចែករំលែក៖

ភ្នំពេញ: ជនបទេសមួយក្រុមបានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់គាត់បង្កការភ្ងាក់ផ្អើលដល់សម្ថតកិច្ចចុះមកនាំខ្លួនយកទៅធ្វើការសួរនាំ។

ហេតុការខាងលើនេះបានបង្កការភ្ងាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ខែមីនាឆ្នាំ២០២៥នៅចំណុចម្ដុំមាត់ទន្លេសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីនារីម្នាក់ដែរនៅជាមួយជនបរទេសបានអោយដឹងថាមុនពេលកើតហេតុមានជនសង្ស័យបានធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីបុរសបរទេសខាងលើរួចព្យាយាមបើករត់ស្រាប់តែពេលនោះមានគ្នាបរទេសបើកម៉ូតូដេញតាម។នារីខាងលើបានបន្តថាពេលដេញតាមនោះគាត់បានមើលMapsតាមនាឡិការដៃរហូតតាមមកទាន់នៅផ្លូវ១៥៤កែង១៩ក្នុងមូលដ្ឋានសង្កាត់ផ្សារកណ្ដាលទី២ក៍បានធាក់ម៉ូតូជនសង្ស័យដួលនិងឃាត់ម្នាក់ចំណែកម្នាក់ទៀតបានលើម៉ូតូនិងជិះគេចខ្លួនបាត់។

ចំពោះករណីខាងលើនេះដែរត្រូវបានសង្ស័យនិយាយប្រាប់បងប្អូនប្រជាពលរដ្ឋនិងក្រុមជនបរទេសថាវាមិនបានឆក់ទេតែទោះជាយ៉ាងណាក៏ក្រុមបរទេសខាងលើនេះនៅតែចោទលើយុវជននោះថាពិតជាបានធ្វើសកម្មភាពឆក់គាត់មែន។

បន្ទាប់ពីសម្ថតកិច្ចប៉ុស្តិ៍ផ្សារកណ្ដាលទី២បានចុះមកនិងនាំខ្លួនជនសង្ស័យខាងលើទៅធ្វើការសួរនាំដើម្បីអោយដឹងច្បាស់ថាករណីខាងលើនេះឆក់នៅទីណា។ក្រោយពីយកដល់ប៉ុស្តិ៍ទើបសម្ថតកិច្ចសួរនាំទៅបានដឹងថាឆក់នៅម្ដុំមាត់ទន្លេសង្កាត់ជ័យជំនះតែក្រុមជនបរទេសតាមទាន់នៅផ្លូវ១៥៤កែង១៩សង្កាត់ផ្សារកណ្ដាលទី២។

បច្ចុប្បន្នជនសង្ស័យខាងលើរួមជាមួយជនរងគ្រោះត្រូវបានសម្ថតកិ្ចប៉ុស្តិ៍ផ្សារកណ្ដាលទី២ដឹកយកទៅប្រគល់អោយប៉ុស្តិ៍ជ័យជំនះវិញដើម្បីសួរនាំនិងអនុវត្តនីតិវិធីច្បាប់៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print