ប្រធានាធិបតី Zelensky ទទួលស្គាល់ថា អ៊ុយក្រែនមិនមានថវិកាសម្រាប់កងទ័ពទៀតទេ

ចែករំលែក៖

ប្រធានាធិបតី Volodymyr Zelensky បានសារភាពថា ថវិកាអ៊ុយក្រែនមិនគ្រប់គ្រាន់សម្រាប់ផ្តល់មូលនិធិដល់កងទ័ព ហើយបានសង្កត់ធ្ងន់ថា “អឺរ៉ុបត្រូវការផ្តល់មូលនិធិដល់កម្មវិធីនេះ តាមឧត្ដមគតិទាំងអឺរ៉ុប និងសហរដ្ឋអាមេរិក”។

យោងតាមសារព័ត៌មាន TASS នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Time លោកប្រធានាធិបតី Volodymyr Zelensky បានសារភាពថាថវិការបស់អ៊ុយក្រែនមិនគ្រប់គ្រាន់សម្រាប់ផ្តល់មូលនិធិដល់កងទ័ពទេ ដោយបង្ខំឱ្យប្រទេសនេះពឹងផ្អែកលើការគាំទ្រពីអឺរ៉ុប។
Zelensky បាននិយាយ”ប្រសិនបើមានបទឈប់បាញ់ ការផ្អាកខ្លះ កងទ័ពអាចនៅបានយូរប៉ុណ្ណា? ប៉ុន្តែពួកគេត្រូវការសម្រាក បង្វិល ប្រាក់បំរុង ប្រាក់បៀវត្សរ៍។ នោះជាបញ្ហាពិត… ពីព្រោះកងទ័ពពីមុនមានតិចជាងជាងពេលនេះ នៅពេលដែលកងទ័ពធំជាងបីដង ចាំបាច់ត្រូវផ្តល់មូលនិធិ។ ថវិកាអ៊ុយក្រែននឹងមិនគ្រប់គ្រាន់ទេ” ។
នៅពេលនេះដែរ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃពុធ ទី២៦ ខែមីនាបានប្រកាសថាបារាំងនឹងផ្ដល់ជំនួយយោធាបន្ថែម ២ពាន់លានអឺរ៉ូ ឬស្មើនឹង ២.១៥ពាន់លានដុល្លារសម្រាប់ អ៊ុយក្រែន ខណៈចោទរុស្ស៉ីថាកំពុងព្យាយាមកែប្រែ និងសរសេរកិច្ចព្រមព្រៀងបទឈប់បាញ់ឡើងវិញ។
លោក ម៉ាក្រុង ធ្វើការកត់សម្គាល់បែបនេះនាឱកាសស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងទីក្រុងប៉ារីស។ លោក ម៉ាក្រុងបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមប្រកាសនៅថ្ងៃនេះ ពីការផ្ដល់ជំនួយយោធាបន្ថែម ២ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន»។ លោក ម៉ាក្រុងបន្ថែមថាមីស៊ីលប្រឆាំងរថក្រោះ មីស៊ីលបាញ់ពីដីទៅអាកាស រថពាសដែក និងដ្រូន នឹងត្រូវបានបញ្ចូលនៅក្រោមកញ្ចប់ ជំនួយយោធាថ្មីដែលបារាំងនឹងផ្ដល់ទៅឱ្យអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ យន្ដហោះចម្បាំង Mirage បន្ថែមក៏នឹងត្រូវបានផ្ដល់ឱ្យផងដែរ។
លោក ម៉ាក្រុង និងលោក ហ្សេលេនស្គី បានជួបគ្នា នៅមុនចូលរួមកិច្ចប្រជុំកំពូលមួយដែលមានមេដឹកនាំមកពី៣០ប្រទេសចូលរួម នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ដែលនឹងផ្តោតលើការជំរុញ ការផ្ដល់ជំនួយសម្រាប់អ៊ុយក្រែន បទឈបបាញ់ និងអនាគតតួនាទីរបស់អឺរ៉ុប ក្នុងការកំញើញរុស្ស៉ីកុំឱ្យបើកការវាយប្រហារជាថ្មីលើអ៊ុយក្រែន ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាព៕

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print