ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តធ្វេីតេស្តទឹកមូត្ររកសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជាលេខ០១ បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លេីកទី១០ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំធ្វេីតេស្តទឹកមូត្ររកសារធាតុញៀន ក្នុងចំណោមមន្ត្រីរាជការនៃរដ្ឋបាលជលផល ដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់កាប្រេីប្រាស់ និងជួញដូរគ្រឿងញៀនប្រចាំក្រសួង។ 

សូមបញ្ជាក់ថា លោករដ្ឋមន្ត្រី ឌិត ទីណា យកចិត្តទុកដាក់ខ្ពស់ជំរុញការធ្វេីតេស្តរកសារធាតុញៀន ជាបន្តបន្ទាប់ដូចភ្លៀងរលឹម ដេីម្បីធានាថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជទាំងអស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្ងាយពីគ្រឿងញៀន ស្របតាមអភិក្រម “សម្អាតចកចេញពីផ្ទៃបឹង” និង “រក្សាផ្ទៃបឹងឱ្យថ្លាជាប់ជាប្រចាំ” ដេីម្បីចូលរួមកសាងសង្គមកម្ពុជាដែលគ្មានគ្រឿងញៀន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print