ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០២៥នេះ ក្រុមការងារ និងបេក្ខនារី Miss Cosmo Cambodia ២០២៥ ដែលដឹកនាំដោយ លោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ លោករដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានបន្តនាំយក អំណោយមនុស្សធម៍ និង សំភារៈសិក្សា មកជូន ប្រជាពលរដ្ឋ មកពី ៧ ឃុំ ក្នុងស្រុកសេសាន ចំនួន ៣០០គ្រួសារ និង សិស្សានុសិស្ស មកពី វិទ្យាល័យ និង អនុវិទ្យាល័យ ចំនួន ៣០០ នាក់ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ។
ក្នុងកម្មវិធីនោះដែរ ក៏មានការអញ្ជើញ ជាអធិបតី ពីសំណាក់ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង . លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត និង ក្រុមការងារ និងបេក្ខនារី Miss Cosmo Cambodia ២០២៥ ព្រមទាំងអ្នកពាក់ព័ន្ធ ជាច្រើនរូប ។
បន្ទាប់ពី អានរបាយការណ៍សង្ខេប របស់ លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន រួមមក ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានថ្លែងអំណរអរគុណ ចំពោះ លោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៍ និង ក្រុមការងារ កម្មវិធី Miss Cosmo Cambodia ២០២៥ ដែលបាននាំយកកម្មវិធីដល់ធំ មួយ មកកាន់ខេត្តស្ទឹងត្រែង ដើម្បី ផ្តិតយករូបភាព ដ៏ស្រស់ត្រកាល នៅតំបន់ដែលមាន សក្តានុពលទេសចរណ៍ គ្មាន ពីរ ក្នុងខេត្តស្ទឹងត្រែង ក្នុងស្រុកបុរីអូរស្វាយសែនជ័យ និង បានទស្សនា អគារមរតកសង្គមរាស្រ្តនិយម សម្ដេចឳ-សម្ដេចម៉ែ ជាដើមផងដែរ ។
ក្នុងនោះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ក៏សង្ឃឹមនិង មុតមាំ ក្រោយពី កម្មវិធីប្រកួតប្រជែង ទាំងសម្រស់ និង ចំណេះដឹង Miss Cosmo Cambodia ២០២៥ បានផ្តិតយករូបភាព នូវតំបន់ទេសចរណ៍ ដែលមានសក្តានុពល ក្នុងខេត្តស្ទឹងត្រែង និង និយាយរួម ក្នុងប្រទេសកម្ពុជា រួមមក កំណើនភ្ញៀវទេសជាតិ និង អន្តរជាតិ និងមានការកើនឡើងជាលំដាប់ ដែលធ្វើឲ្យអ្នកទេសចរណ៍ កាន់តែស្គាល់ច្បាស់ពីខេត្តស្ទឹងត្រែង ។ នឹងបានធ្វើឲ្យជីវភាពប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង នឹងមានភាពល្អប្រសើរជាង មុន តាមរយះភ្ញៀវទេសចរណ៍ មកលេងក្នុងខេត្តស្ទឹងត្រែង ។
បន្ថែមពីនេះដែរ លោក អភិបាលខេត្តស្ទឹងត្រែង ក៏បានចាត់ទុក សកម្មភាពមនុស្សធម៍ របស់កម្មវិធី នាពេលនេះ គឺសកម្មភាព ផ្សារភ្ជាប់ដ៏ល្អផូរផង់ មួយ រវាងជីវភាព របស់បងប្អូននៅតាមតំបន់ដាច់ស្រយាល ក្នុងជាខេត្តស្ទឹងត្រែង ដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា និង និយាយដោយលែក ក្នុងស្រុកសេសាន នាពេលនេះ ។
ឆ្លៀតក្នុងឪកាសនោះដែរ លោក សរ សុពុត្រា ក៏បានជូនពរដោយ ក្រុមការងា និង បេក្ខនារី Miss Cosmo Cambodia ២០២៥ ត្រូវខិតខំ ឲ្យអស់ពីសមត្ថភាព ទាំង សម្រស់ និង ចំណេៈដឹង ទាំងប្រកួតថ្នាក់ជាតិ និង ថ្នាក់អន្តរជាតិ ដើម្បីផ្សព្វផ្សាយ វប្បធម៍ អរិយធម៍ របស់ខ្មែរ ដែលបន្សល់ទុកពី បុរាណកាល និង ផ្សព្វផ្សាយ ពី សក្តានុពល ដែលប្រទេសយើងមានបច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋភិបាល ទៅកាន់ឆាកអន្តរជាតិ ឲ្យគេកាន់តែស្គាល់ប្រទេសកម្ពុជាយើងកាន់តែច្បាស់បន្ថែមទៀត ៕
ដោយ ៖ សិលា