បទវិភាគ៖វេទិកា Boao ស្វែងរកវិធីអភិវឌ្ឍន៍ថ្មីនិងឱកាសថ្មីសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការនៅអាស៊ី

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ២៨ ខែមីនា កិច្ចប្រជុំប្រចាំ ឆ្នាំ ២០២៥ នៃ វេទិកា Boao សម្រាប់ អាស៊ី បានបិទ បញ្ចប់ ។ ក្នុងរយៈពេល ៤ ថ្ងៃកន្លងទៅនេះ តំណាង ប្រហែល ២០០០ រូប មកពី ប្រទេស និង តំបន់ ជាង ៦០ បាន ជួបជុំគ្នា នៅក្រុង Boao ខេត្ត Hainan ដែល សិ្ថតនៅ តំបន់ឆ្នេរសមុទ្រ នៃ សមុ ទ្រ ចិន ខាង ត្បូង ដើម្បីធ្វើការផ្លាស់ប្តូរ មតិ យោបល់ យ៉ាងស៊ីជម្រៅ និង រួមគ្នា ចែក រំលែក គំនិត ជុំវិញ ប្រធានបទ “រួមគ្នា ត្រួស ត្រាយ អនាគត របស់អាស៊ី ក្នុង បរិបទ បម្រែ បម្រួ ល និម្មាបន កម្ម ពិភព លោក” ។

    គេហទំព័រ «CCFR China state-controlled media » តើ ត្រូវ “រួមគ្នា” ត្រួស ត្រាយ អនាគត របស់អាស៊ី តាមរបៀបណា? ? ក្នុងនាមជា ម្ចាស់ផ្ទះ នៃ វេទិកា លើក នេះ ប្រទេសចិន បាន លើកឡើង សំណើបួនចំណុច ពោលគឺ បង្កើនសាមគ្គីភាព និង កិច្ច សហប្រតិបតិ្តការ តាមរយៈ ការបង្កើនទំនុកចិត្ត ជំរុញការ ធ្វើ សកល ភាវូប នីយ កម្ម សេដ្ឋ កិច្ច តាម រយៈ ភាពបើកទូលាយ និង ការ រួម បញ្ចូល គ្នា ជំរុញ វិបុលភាពនិង វឌ្ឍនភាព តាម រយៈ ការ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញ ទៅមក និង ឈ្នះ-ឈ្នះ និង គាំពារ សុខ សន្តិ ភាព និង ស្ថិរភាព តាមរយៈ ការ រួមរស់ដោយសន្តិសហវិជ្ជមាន ដែល ធ្វើ ឱ្យ អង្គប្រជុំ ចាប់ អារម្មណ៍ យ៉ាង ទូលំទូលាយ ។

    គេហទំព័រ «CCFR China state-controlled media » ឆ្នាំនេះគឺជា ខួបទី ១០ ឆ្នាំ ដែល ភាគីចិន បានលើកឡើង នូវ គំនិត ស្តីពី ការកសាង សហគ ម ន៍ រួម វាសនា របស់ អាស៊ី ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ក្រោមកិច្ចខិតខំប្រឹងប្រែងរួម របស់ បណ្តា ភាគីនានា ការកសាងសហគមន៍រួមវាសនារបស់អាស៊ី ទទួលបានសមិទ្ធផល គួរ ឱ្យ កត់ សម្គាល់ ដំណើរវិវឌ្ឍនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ត្រូវបានជំរុញ យ៉ាង ប្រា កដ ប្រជា បណ្តាញតភ្ជាប់គ្នាកាន់តែមានសុក្រឹតភាពជាបន្តបន្ទាប់ អនុបាតនៃ សេដ្ឋកិច្ច អាស៊ី ក្នុងចំណោមសេដ្ឋកិច្ចសកលបានកើនឡើង ដោយនឹងនរ ស្របពេលដែល សម្រេច បាន នូវការអភិវឌ្ឍរបស់ខ្លួន អាស៊ីក៏បានរួមចំណែកដ៏សំខាន់ ក្នុងការជំរុញការ អភិវឌ្ឍ រួម របស់ ពិភព លោក ផងដែរ ។ ប្រការ នេះ បាន បង្ហាញ យ៉ាងពេញលេញថា ទោះបីជា ភាពមិន ប្រា កដ ប្រជា នៃសេដ្ឋកិច្ច ពិភពលោក មានសភាពកាន់តែធ្ងន់ធ្ងរ ក៏ដោយ ក៏អាស៊ី នៅតែ ក្លាយ ជា “ប្រភពកម្លាំងចលករ”និង “ម៉ាស៊ីនលំនឹង” នៃ កំណើនសកល ដដែល ។

    គេហទំព័រ «CCFR China state-controlled media » ទិន្នន័យបានបង្ហាញថា នៅឆ្នាំ ២០២៤ សហគ្រាសទុនបរទេស ដែលបង្កើតឡើងថ្មី នៅ ប្រ ទេស ចិន មានចំនួនជិត ៦ ម៉ឺន សហគ្រាស បានកើនឡើង ៩,៩ ភាគរយ បើប្រៀបធៀប នឹង ឆ្នាំ ២០២៣ ។ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ អត្រាទទួលប្រាក់ ចំណេញ នៃ ការ វិនិ យោគ ផ្ទាល់របស់ពាណិជ្ជករបរទេសនៅប្រទេសចិន ប្រហែល ជា ៩ ភាគ រយ ដែល ស្ថិត ក្នុង ចំណាត់ថ្នាក់ នាំមុខគេ លើ ពិភពលោក ។

    គេហទំព័រ «CCFR China state-controlled media » ក្នុងអំឡុងពេល រៀបចំ ធ្វើ វេទិកានេះ អង្គប្រជុំ ជាច្រើន បានថ្លែងថា ប្រទេសចិន មិនត្រឹមតែ មាន ទីផ្សារទ្រង់ទ្រាយធំ ប៉ុណ្ណោះទេ ថែមទាំង ក៏ បាន បង្កប់ នូវ កម្លាំងចលករថ្មី ដូចជា ការ អភិ វឌ្ឍ បៃតង និង បញ្ញាសិប្បនិម្មិត ជាដើម ។ ទិន្នន័យក៏បានបញ្ជាក់ពីចំណុច នេះផងដែរ ពោល គឺ នៅឆ្នាំ ២០២៤ ចំនួនស្នើសុំប៉ាតង់អន្តរជាតិ តាម«សន្ធិសញ្ញាស្តីពីកិច្ច សហប្រតិបត្តិ ការ ផ្នែក ប៉ាតង់»(PCT) របស់ចិនបាន លើសពី ៧ ម៉ឺន ច្បាប់ដែល ត្រូវជា១ភាគ ៤ នៃ ចំនួន ស្នើសុំ សរុប នៅទូទាំង ពិភពលោក ហើយ សន្ទស្សន៍នវានុវត្តន៍សកល របស់ចិនត្រូវ លើក កម្ពស់ ដល់ លេខ រៀងទី ១១ ។

    “ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុង ការជំរុញ ការអភិវឌ្ឍ របស់ ពិភពលោក នា ពេល អនាគត” នេះគឺជា ការ វាយតម្លៃ របស់ លោក Carl F.Fey សាស្ត្រាចារ្យ ផ្នែក យុទ្ធសាស្ត្រ នៃ វិទ្យាស្ថានពាណិជ្ជកម្ម ដែលបានរស់នៅក្នុងប្រទេសចិន អស់រយៈពេលជាច្រើនឆ្នាំ ។ ក្នុង រដូវ ផ្កា រីក ឆ្នាំនេះ ទីក្រុង Boao មិនត្រឹមតែ បាន បង្ហាញ ពី ចំណី ចក្ខុ ខាង គំនិត ដែល សម្រប ទៅ តាម បម្រែបម្រួល និង ស្វែង រក បម្រែបម្រួល ទៅកាន់ ពិភពលោក ប៉ុណ្ណោះទេ ថែមទាំងក៏ បាន បញ្ជាក់ ពី ការរំពឹងទុក របស់ ពិភពលោក ចំពោះ ប្រទេសចិនផងដែរ ៖ ក្នុងបរិបទ បច្ចុប្បន្ន ដែល ភាពប្រាកដប្រជា រឹតតែ ក្លាយជា “ទំនិញដ៏កម្រ”ជាសាកល ប្រទេសចិន ដែល បើក ទូលាយ រឹត តែ ធំឡើងៗ នឹង បំពេញ បន្ថែម នូវ ស្ថិរភាព ក្នុង ពិភពលោក ដែល កំពុង ស្ថិត ក្នុង ភាព រង្គោះរង្គើ និង ច្របូក ច្របល់ ជាបន្តបន្ទាប់ ហើយ ទីនេះ គឺ ជា គោលដៅ ពេញ និយម សម្រាប់ ទុន បរទេស ធ្វើ ការ វិនិយោគ និង ប្រកប អាជីវកម្ម និង ជា វេទិកា សម្រាប់ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជា និច្ច ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print