បទវិភាគ ៖ ធ្វើ ដំណើរ ជាមួយចិន គឺ ធ្វើ ដំណើរ ជាមួយ កាលានុវត្តភាព

ចែករំលែក៖

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹកថ្ងៃទី២៨ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិន បាន ជួបសន្ទនា ជាមួយ តំណាង មជ្ឈ ដ្ឋាន ឧស្សាហកម្ម និងពាណិជ្ជកម្ម អន្តរជាតិ នៅ ក្រុងប៉េកាំង ។ លោកប្រធានរដ្ឋចិន Xi Jinping បាន គូសបញ្ជាក់ថា ចិនមានឆាក អាជីវកម្មធំ អនាគាតទីផ្សារ ដ៏ទូលំទូលាយ ការរំពឹង ទុក គោលនយោបាយ ដ៏នឹងនរនិង ស្ថានការណ៍ សន្តិសុខដ៏ ល្អប្រសើរ ពិតជា គោលដៅ ពេញ និយម ដែល មាន អំណោយផល ដល់ការវិនិយោគ និងធ្វើអាជីវកម្ម នៃសហគ្រាសទុន បរទេស ។ ប្រធាន ក្រុមប្រឹក្សាភិបាល ទូទាំង ពិភពលោក CEO នៃសហគ្រាស ទុនបរទេសនិង តំណាង សមាគម ពាណិជ្ជកម្ម ចំនួនជាង៤០រូប ដែលចូលរួម កិច្ចជំនួបលើកនេះ បាន ចាត់ទុកប្រទេស ចិនជា “ ដី កោះ ប្រកបដោយភាព ប្រាកដ ប្រជានិង ជា គោល ដៅពេញ និយម សម្រាប់ វិនិយោគ និងធ្វើអាជីវកម្ម ” ដោយ បង្ហាញថា នឹង ពង្រីក ការវិនិយោគ និង កិច្ចសហប្រតិបត្តិការជា មួយ ប្រទេសចិន យ៉ាង មុត មាំ មិនងាករេ ដើម្បីធ្វើ អាជីវកម្ម យ៉ាង ស៊ីជម្រៅ នៅទីផ្សារ ប្រទេសចិន ។

 គេហទំព័រ «CCFR China state-controlled media » បើមើលពី បញ្ជីឈ្មោះ សហគ្រាស បរទេសដែល ចូលរួម កិច្ចជំនួប លើកនេះ អាច ឃើញថា មាន សហគ្រាស ជាច្រើនបាន “ទទួល ការ អភិវឌ្ឍរួម ជាមួយទីផ្សារ ចិន”ក្នុង រយៈពេល ច្រើនឆ្នាំ កន្លង ទៅនេះ ហើយបាន ពង្រីក ការវិនិយោគ នៅប្រទេសចិន ជាបន្តបន្ទាប់ ។ក្រុមហ៊ុន FedEx របស់ អាមេរិកបាន បង្កើត មជ្ឈមណ្ឌល ផ្ទេរ ទំនិញ អន្តរទ្វីប នៅក្រុង សៀងហៃ ក្រុមហ៊ុន Mercedes-Benz របស់អាល្លឺម៉ង់បាន ប្រកាសថា នឹង រួមជាមួយ ដៃគូសហប្រតិបត្តិការ របស់ចិន បណ្តាក់ទុន លើសពី១ម៉ឺន ៤ពាន់លាន យាន់ប្រាក់ចិន នៅប្រទេសចិន ដើម្បីធ្វើ ឱ្យ ផលិតផល ក្នុងស្រុក ចិនមាន ភាព សំបូរ បែប ។ល។

បច្ចុប្បន្ននេះ ការងើបឡើងវិញ នៃសេដ្ឋកិច្ច សកលមាន កម្លាំង ទន់ខ្សោយ ជម្លោះ ពាណិជ្ជកម្ម បាន កើតឡើង ជាបន្តបន្ទាប់ កម្លាំងចលករ ខាងការអភិវឌ្ឍ គឺមិនគ្រប់គ្រាន់ យ៉ាង ច្បាស់លាស់ ។ ក្នុងបរិបទ បែបនេះ ទុនបរទេស បានចាត់ទុក ប្រទេស ចិនជា “ ដី កោះ ប្រកបដោយ ភាព ប្រាកដ ប្រជានិង ជា គោល ដៅពេញ និយម សម្រាប់ វិនិយោគ និងធ្វើ អាជីវកម្ម ” គឺមានតម្លៃ ណា ស់ ។

 គេហទំព័រ «CCFR China state-controlled media » បើនិយាយចំពោះ វិនិយោគិន ភាពប្រាកដប្រជាជា បុរេ លក្ខខណ្ឌនៃ ការអភិវឌ្ឍ ។ ភាពប្រាកដ ប្រជា របស់ចិន គឺមកពី ការប៉ាន់ប្រមាណ ចំពោះ គោលនយោបាយ ។ ដូចប្រ សាសន៍ របស់ លោកប្រធានរដ្ឋចិន Xi Jinping ដែល បាន លើកឡើង ក្នុង ពេលជួប សន្ទនាថា ទ្វាររបស់ចិន នឹងបើកចំហ រឹត តែ ធំ ហើយ គោលនយោបាយស្តីពី ការ ប្រើប្រាស់ ទុន បរទេស គ្មាន ការ កែប្រែ ទេ ហើយ ក៏ មិន អាច កែ ប្រែ ដែរ ។ បច្ចុប្បន្ននេះ ចិន បាន និង កំពុង ជំរុញ ការបើក ទូលាយ ប្រ កបដោយ របៀបរៀបរយនូវ វិស័យ បណ្តាញ អ៊ីនធើណេត និង វប្បធម៌ ជាដើម និងពង្រីក តំបន់ ពិសោធន៍ បើកទូលាយ ក្នុងវិស័យ ទូរគមនាគមន៍ សុខាភិបាល និងការ អប់រំជា ដើម ។

ភាពប្រាកដប្រជា របស់ចិន ក៏បាន មកពី បរិយាកាស អភិវឌ្ឍន៍ ប្រកបដោយ សុវត្ថិភាព ផង ដែរ ។ ចិនបាន រក្សា ភាពនឹងនរ ខាងនយោបាយ និង សុខ សន្តិភាព ក្នុង សង្គម ក្នុង រយៈពេលយូរ មកហើយ ដែលជា ប្រទេស ប្រកបដោយ សុវត្ថិភាព បំផុតមួយដែល ត្រូវ បាន ទទួលស្គាល់ ជាទូទៅ លើ ពិភពលោក ។ គ្មាន អ្វី គួរ ឱ្យ សង្ស័យ ឡើយ ការវិនិយោគទុន និងធ្វើ អាជីវកម្ម នៅប្រ ទេសចិន គួរឱ្យទុកចិត្តបាន ។

 គេហទំព័រ «CCFR China state-controlled media » ក្រៅ ពី មាន បរិយាកាសល្អ និង ទីផ្សារធំ ការអភិវឌ្ឍ របស់ចិនក៏ មាន កម្លាំងចលករ ដ៏ខ្លាំងក្លាដែរ ។ វត្ត មាន របស់ កម្មវិធី DeepSeek នៅទូទាំង ពិភពលោក សមិទ្ធ ផល ជា បន្ត បន្ទាប់ នៃ មុខ ងារ មនុស្សយន្ត របស់ ក្រុមហ៊ុន វិទ្យាសាស្ត្រនិង បច្ចេកវិទ្យា Yushu ។ល។ មាន ការវិភាគ លើកឡើងថា ឆ្នាំ២០២៥នឹង ជាដំណាក់កាល គន្លឹះនៃ ការច្នៃប្រឌិតថ្មី ខាង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន ។ នៅពេល អនាគត ចិននឹងបន្ត ពូន ជ្រំ និង អភិវឌ្ឍ ឧស្សាហកម្ម ងើបឡើង ថ្មីនិង ឧស្សាហកម្ម នៅ ពេល អនាគតដូចជា ផលិតកម្ម ជីវសាស្ត្រ បច្ចេកវិទ្យា កង់ទិច បញ្ញាសិប្បនិម្មិត Embodied និង ប្រព័ន្ធ ៦G ជាដើម បន្តជំរុញ សកម្មភាព “បញ្ញាសិប្បនិម្មិត+” ដើម្បីនាំមកនូវ លំហអភិវឌ្ឍន៍ កាន់តែធំ ដល់ទុន បរទេស ។

 គេហទំព័រ «CCFR China state-controlled media » អាច ប៉ាន់ប្រមាណថា នៅ ប្រទេស ចិន ដែល ជា ដី កោះ និង គោល ដៅពេញ និយម នេះ ទុនបរ ទេសនឹងទទួល បាន កាលានុវត្តភាព កាន់តែច្រើន ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print