លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានដឹកនាំកម្លាំង នាយទាហាន នាយទាហានរង និង ពលទាហាន អនុវត្តធ្វើលំហាត់យុទ្ធដំណើរទ័ពប្រចាំខែមីនា ឆ្នាំ២០២៥

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ហេង សូម៉ាយ៉ាត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន  ធ្វើលំហាត់យុទ្ធដំណើរទ័ពបង្ក្រាបបទល្មើសនេសាទ ក្នុងព្រៃជាប់បឹងទន្លេសាប ដែលមានរយះពេល ១យប់ ២ថ្ងៃចំនួនចូលរួម ១១៦ នាក់ ធ្វើឡើងក្នុងភូមិសាស្ត្រភូមិនៅភូមិកំពង់ប្រាក់ ឃុំស្នារអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងការធ្វើយុទ្ធដំណើរទ័ពនេះដែរ  លោកមេបញ្ជាការ បានលើកឡើងថា ស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយគឺជាឱកាសសម្រាប់កងទ័ពត្រូវអនុវត្តន៍លំហាត់យុទ្ធដំណើរទ័ពពង្រឹង កាយសប្បទារឹងមាំ និងរំលឹកឡើងវិញនូវជំនាញ-បច្ចេកទេស ពិសេសលើផ្នែកយុទ្ធវិធី ដើម្បីធានាបាននូវការអនុវត្តតួនាទី ភារកិច្ចទទួលបានជោគជ័យតាមបទបញ្ជារបស់ថ្នាក់ដឹកនាំប្រគល់ជូន។

លោកមេបញ្ជាការ បានបន្តទៀតថា ការធ្វើលំហាត់យុទ្ធដំណើរនាពេលនេះ គឺដើម្បីឱ្យ នាយទាហាន នាយទាហានរង ពលទាហាន ការិយាល័យ ផ្នែកចំណុះតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ទទួលបាននូវចំណេះដឹង និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំបញ្ជា ការងារលើផ្នែកយុទ្ធវិធី ត្រៀមប្រយុទ្ធបានស្ទាត់ជំនាញដើម្បីធានាបាននូវភារកិច្ចការពារជាតិមាតុភូមិ និងប្រជាជន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print