គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក!​ ខណៈ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៩នាក់ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៣ករណី​ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានបង្ហាញពី​លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេស ខណៈ​ជនសង្ស័យចំនួន ២៩នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ។​ ដូច្នេះ​យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !

របាយការណ៍ដដែល​បានបញ្ជាក់ថា​ ក្នុងចំណោមជនសង្ស័យចំនួន ២៩នាក់ រួមមាន៖​ ជួញដូរ ២ករណី ឃាត់ ៦នាក់(ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៤នាក់(ស្រី ១នាក់)​ និងប្រើប្រាស់ ៤ករណី ឃាត់ ៩នាក់(ស្រី ៤នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែមីនា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ១១០,១២ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៥អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាលជាតិ​ ៥អង្គភាព

*១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥,៤៩ក្រាម។

*២ /  បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ៥ករណី ឃាត់ ១២នាក់ ស្រី ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់ ស្រី ៤នាក់ ចាប់យកIce ៩៣,២៩ក្រាម។

*៣ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១១,០៧ក្រាម។

*៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៧ក្រាម។

*៥ / សៀមរាប៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print