ខេត្តសៀមរាប៖ ក្រោយបញ្ចប់ការប្រកួតគុនខ្មែរអន្តរជាតិដ៏ជក់ចិត្តនៅរាត្រីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កីឡាករប្រដាល់អាម៉េរិកបានដើរទស្សនាក្បាច់គុនបុរាណខ្មែរ ដែលបានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងប្រាសាទអង្គរវត្ត។
ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាការបង្ហាញចំណាប់អារម្មណ៍របស់កីឡាករអាម៉េរិកចំពោះក្បាច់គុនដូនតាខ្មែរប៉ុណ្ណោះទេ តែថែមទាំងជាឱកាសដ៏ល្អក្នុងការផ្សព្វផ្សាយសិល្បៈគុនខ្មែរឱ្យកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ។
លោក ថោង ខុន ប្រធានកិតិ្តយសគណៈកម្មាធិការ ជាតិ អូ ឡាំ ពិ ក កម្ពុជា និងជាអ្នកចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយគុនខ្មែរ ក៏បានចូលរួមក្នុងដំណើរទស្សនកិច្ចនេះផងដែរ។
សូមបញ្ជាក់ថា ៖ ដូនតាខ្មែរយើងបានបន្សល់នូវក្បាច់គុនដ៏ល្អឯកសម្រាប់កូនចៅជំនាន់ក្រោយដែលក្បាច់គុនទាំង នោះបានបន្សល់ទុកនៅលើសិលាចារិកនៅតាមប្រាសាទអង្គរវត្ត និងប្រាសាទបុរាណផ្សេងៗ។ ជាមួយនឹងមោទនភាពជាតិមួយនេះអ្នកស្នេហាវិស័យប្រដាល់គុនខ្មែរបានលើកទឹកចិត្តឱ្យយុវជនបន្តចូលរួមមរតកដូនតាមួយនេះឱ្យបានគង់វង្សថែមទៀត។
ការបង្កើតសាលាគុនកម្ពុមហាវេទនេះឡើង ដើម្បីជំរុញការថែរក្សាសម្បត្តិវប្បធម៌ខ្មែរ ការថែរក្សាសុខភាព និងបង្កើតជំនាញដល់យុវជនជាដើម។
«ជាការចូលរួមចំណែកអភិវឌ្ឍន៍ថែរក្សាកីឡាក្បាច់គុនបុរាណខ្មែរ លើកកម្ពស់សុខភាពប្រជាជនខ្មែរ តាមរយៈការហាត់កីឡា និងបញ្ចូលជំនាញដល់កីឡាករកីឡារិនី ឱ្យចេះបន្ថែមលើជំនាញការងារសិប្បកម្មដូចជាចម្លាក់ រូបជាដើម» ៕
ដោយ ៖ សិលា រូបភាព៖ ថោង ប្រណី