អ្នកនាំពាក្យក្រសួងការងារ៖ គិតត្រឹមម៉ោង៣រសៀលនេះ ពុំទាន់មានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ចថា មានពលករខ្មែររងគ្រោះនៅឡើយទេ, សូមសាធារណជនកុំមានការភាន់ច្រឡំ

ចែករំលែក៖

ភ្នំពេញ៖ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានច្រានចោលចំពោះការផ្សព្វផ្សាយតាមបណ្ដាញសង្គមថា មានករណីពលករខ្មែរម្នាក់បានស្លាប់នៅទីតាំងរលំបាក់អគារដោយសារគ្រោះរញ្ជួយដី នៅទីក្រុងបាងកក ប្រទេសថៃ។

អ្នកនាំពាក្យរូបនេះ​ បានអះអាងថា «គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ ពុំទាន់មានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ច ថាមានពលករខ្មែររងគ្រោះនៅឡើយទេ។ សូមសាធារណជន កុំជឿ និងកុំចែកចាយបន្ដពីបណ្ដាញសង្គមទាំងនោះ»៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print