អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាសម្តែងនូវការចងចាំ ចំពោះគុណបំណាច់ នៃការលះបង់សាច់ស្រស់ឈាមស្រស់ អាយុជីវិតរបស់កម្មាភិបាលវីរយុទ្ធជន យុទ្ធនារី កងទ័ពស្ម័គ្រចិត្តវៀតណាម និងកម្មាភិបាលវីរៈយុទ្ធជន យុទ្ធនារី កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា

ចែករំលែក៖

ខេត្តកណ្តាល÷នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជា អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូកងទ័ពស្ម័គ្រចិត្តរណសិរ្ស៤៧៩ វៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ទោ ឡេ មិញគឿក អតីតប្រធានស្នងការនយោបាយ បញ្ជាការដ្ឋានយោធភូមិភាគទី២ ចូលជួបសម្តែងការគួរសម នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា ស្ថិតក្នុងភូមិស្លាបតាអោន ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

 នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានសម្តែងការស្វាគមន៍ ចំពោះគណៈប្រតិភូកងទ័ពស្ម័គ្រចិត្តរណសិរ្ស ៤៧៩ វៀតណាម ដែលបានមកបំពេញទស្សនៈកិច្ចនៅប្រទេសកម្ពុជា។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានពាំនាំការផ្ដាំផ្ញើរការសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា  ជូនប្រតិភូ និងបានលើកឡើងអំពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា-វៀតណាម ជាបងជាប្អូន ដែលបានរួមសួរសុខទុក្ខគ្នាជារៀងរហូតមកដល់សព្វថ្ងៃនេះ។

នាយឧត្តមសេនីយ៍បានសម្តែងនូវការចងចាំ ចំពោះគុណបំណាច់ នៃការលះបង់សាច់ស្រស់ឈាមស្រស់ អាយុជីវិតរបស់កម្មាភិបាលវីរយុទ្ធជន យុទ្ធនារី កងទ័ពស្ម័គ្រចិត្តវៀតណាម និងកម្មាភិបាលវីរៈយុទ្ធជន យុទ្ធនារី កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានរួមគ្នាវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ហើយរំដោះប្រទេសជាតិ នាថ្ងៃ ០៧ មករា ១៩៧៩ ដែលគិតរហូតមកដល់ពេលនេះមានរយៈពេលជាង ៤៦ឆ្នាំហើយ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ទោ ឡេ មិញគឿក បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋកម្ពុជា ដែលបានថែរក្សា និងពង្រឹងពង្រីកចំណងសាមគ្គីភាព ជាមិត្ត ជាបងប្អូន ប្រទេសភូមិផងជាប់របងគ្នា ហើយចងចាំនៅគុណបំណាច់ នៃការលះបង់សាច់ស្រស់ឈាមស្រស់ អាយុជីវិតរបស់កម្មាភិបាលវីរយុទ្ធជន យុទ្ធនារី កងទ័ពស្ម័គ្រចិត្តវៀតណាម និងកម្មាភិបាលវីរៈយុទ្ធជន យុទ្ធនារី កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានរួមគ្នាវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ហើយរំដោះប្រទេសជាតិ នាថ្ងៃ ០៧ មករា ១៩៧៩ ដែលគិតរហូតមកដល់ពេលនេះមានរយៈពេលជាង ៤៦ឆ្នាំហើយ។

ឆ្លៀតក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាឆ្នាំនេះ ដែលនិងខិតជិតចូលមកដល់នាពេលខាងមុខ ជំនួសមុខឱ្យគណៈប្រតិភូអតីតកងទ័ពស្ម័គចិត្តរណសិរ្ស ៤៧៩ កងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយ៍ទោ ឡេ មិញគឿក បានគោរពជូនពរថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំទាំងអស់ សូមឆ្នាំថ្មីទទួលបានសុខភាពល្អបរិបូរណ៍ មានសុភមង្គល សំណាងល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច សម្រាប់ជាតិមាតុភូមិខ្លួន។ សូមឲ្យទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាងបក្សរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃប្រទេសទាំង២ វៀតណាម-កម្ពុជា កាន់តែរឹងមាំ ឋិតថេរជារៀងរហូត ។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាម បានរួមសហការគ្នាជាមួយកងទ័ពកម្ពុជា បានវាយផ្ដួលរលំក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ហើយបានរំដោះប្រជាជន ឲ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា ហើយប្រជាជនកម្ពុជាបានចាត់ទុកថ្ងៃទី៧ មករា ជាថ្ងៃកំណើតទី២របស់ខ្លួន បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ទេ ពិតជាមិនរស់រានមាជីវិត និងគ្មានការរីកចម្រើន ការអភវឌ្ឍន៍ប្រទេសដូចសព្វថ្ងៃនេះទេ។ នាយឧត្តមសេនីយ៍បានជូនពរឆ្នាំថ្មី ដល់ប្រតិភូសូមទទួលបានសុខភាពល្អបរិបូរណ៍ សម្រេចជោគជ័យគ្រប់ភារកិច្ច សម្រាប់ជាតិមាតុភូមិរបស់ខ្លួន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print