ប្រទេសលុចសំបួនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថវិកាជំនួយចំនួន ២លានអឺរ៉ូ សម្រាប់ការគាំទ្រគម្រោងបោសសម្អាតមីន

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១មេសាស្អែកនេះ ប្រទេសលុចសំបួនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថវិកាជំនួយចំនួន ២លានអឺរ៉ូ សម្រាប់ការគាំទ្រគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ និងទី៥ នៅក្នុងប្រទេសកម្ពុជា។

នៅថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៥៖០០នាទីរសៀល នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ លោក បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន នឹង អញ្ជើញជាអធិបតី សាក្សីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងថវិកាជំនួយ ចំនួន ២លានអឺរ៉ូ របស់ ប្រទេសលុចសំបួ សម្រាប់គាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ និងទី៥ រវាង ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា(UNDP)។

ការចូលរួមចំណែកពីប្រទេសលុចសំបួ នឹងបង្កើនទិន្នផលនៃការបោសសម្អាតមីន ធ្វើឱ្យប្រសើរ ឡើងនូវការផ្តល់សេវាដល់ជនមានពិការភាព តាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងបង្កើតសមត្ថភាពជាតិក្នុងការឆ្លើយតបទៅនឹងការប្រមូលយុទ្ធភណ្ឌដែលនៅសេសសល់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print