សារព័ត៌មានវៀតណាមបានផ្សាយថា ៖ ខេត្ត Kon Tum នៃប្រទេសវៀតណាមរងគ្រោះរញ្ជួយដី៣ដងជាប់ៗគ្នា

ចែករំលែក៖

ប្រទេសវៀតណាម ៖ ការរញ្ជួយលើកទីមួយនៅកើតឡើងម៉ោង ៤:០៨ ព្រឹកក្នុងកម្រិតរ៉ិចទ័រ ៣.១ ។

ខេត្ត Kon Tum នៃប្រទេសវៀតណាម បានជួបប្រទះការរញ្ជួយដីជាប់ៗគ្នាចំនួនបីនៅព្រឹកថ្ងៃទី ៣១ ខែមីនា នេះ ប៉ុន្តែមិនបណ្តាលឱ្យមានការខូចខាតណាមួយឡើយ។
ប្រហែលពីរនាទីក្រោយមក ការរញ្ជួយដីកម្រិត ៣.០ រ៉ិចទ័របានកើតឡើង និងចុងក្រោយនៅម៉ោង ៤:៤៦ព្រឹកក្នុងកម្រិតទាប ២.៦រ៉ិចទ័រ។ ការរញ្ជួយដីទាំងបីគឺនៅជម្រៅប្រហែល ៨.១ គីឡូម៉ែត្រ។

លោកបណ្ឌិត Nguyen Xuan Anh នាយកមជ្ឈមណ្ឌលព្រមានអំពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ បានបញ្ជាក់ថា ខេត្ត Kon Tum ស្ថិតក្នុងខ្សែសង្វាក់រញ្ជួយដី ស្ថិតក្នុងកម្រិតរញ្ជួយដីខ្សោយ។ ដូច្នេះការរំញ័រអតិបរមានៅក្នុងតំបន់នេះមិនលើសពី ៥.៥ វ៉ិចទ័រនោះទេ។ លោកបានបញ្ជាក់ទៀតថាការរញ្ជួយដីនេះមិនបង្កឲ្យមានការប៉ះពាល់រឺខូចខាតធ្ងន់ធ្ងរនោះទេ។

ស្ថិតិបង្ហាញថា ក្នុងរយៈពេល ១១៧ ឆ្នាំ ចាប់ពីឆ្នាំ ១៩០៣ ដល់ឆ្នាំ ២០២០ ស្រុក Kon Plong នៃខេត្ត Kon Tum បានកត់ត្រាការរញ្ជួយដីប្រហែល ៣៣ ដង ចាប់ពី ២.៥ រ៉ិចទ័រ និងខ្ពស់ជាងនេះហើយចាប់ពីឆ្នាំ ២០២១ រហូតមកដល់ពេលនេះ មានការរញ្ជួយដីច្រើនជាង ២០០ លើក ការរញ្ជួយដីដ៏ធំបំផុតបានកើតឡើងនៅក្នុងខែសីហា ឆ្នាំ ២០២២ ដោយមានការរញ្ជួយកម្រិត ៤.៧ រ៉ិចទ័រ។
សារព័ត៌មាន VN Express ផ្សាយមុននេះថា យោងតាមមជ្ឈមណ្ឌលព្រមានពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ វៀតណាម បានឱ្យដឹងថា មានការរញ្ជួយដីចំនួន ៣ លើកជាប់ៗគ្នាបានកើតឡើងនៅស្រុក Kon Plong នៅព្រឹកទៀបភ្លឺ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។
ការរញ្ជួយដីទាំង៣ បានកើតឡើងនៅជម្រៅប្រហែល 8.1 គីឡូម៉ែត្រ ប៉ុន្តែមិនបណ្តាលឱ្យមានការខូចខាតណាមួយឡើយ។ ដោយឡែកនៅប្រទេសថៃ ផ្អើលទាំងអ្នកជំងឺ ផ្អើលទាំងពេទ្យ ផ្អើលទាំងប៉ូលីស នាំគ្នាជម្លៀសខ្លួនចេញពីអគារមន្ទីរពេទ្យនៅទីក្រុងបាកក កាលពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ថ្ងៃច័ន្ទនេះ បន្ទាប់ពីអគារមួយចំនួននៅទីក្រុងបាងកកបានញ័ររង្គើរ។ នេះបើយោងតាមប្រភព Khaosod ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print