ប្រទេសមីយ៉ាន់ម៉ា ៖ បើយោងតាមប្រភព Khit Tith Media បានឱ្យដឹងថា ៖ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅមីយ៉ាន់ម៉ាកើនលើស 1,700នាក់ ខណៈក្រុមជួយសង្គ្រោះអះអាងថា ចំនួនអ្នកស្លាប់នឹងបន្តកើនឡើងច្រើនជាងការរំពឹងទុក ខណៈសាកសពចាប់ផ្តើមធុំក្លិនចេញពីគំនរបាក់បែកនៃអគារដែលរលំ!
ក្រុមជួយសង្គ្រោះនៅទីក្រុង Mandalay បាននិយាយថា ក្នុងមួយថ្ងៃមានសាកសពមនុស្សប្រហែល 200 ទៅ 300សព ត្រូវបានរកឃើញ ហើយវាពិតជាលំបាកណាស់ក្នុងការរាប់ចំនួនពិតប្រាកដនៃអ្នកស្លាប់។
អ្នក ជួយ សង្គ្រោះ នៅ ទីក្រុង Sagaing និងតំបន់រងគ្រោះដទៃទៀត ក៏ និយាយ ក្នុងន័យស្រដៀងគ្នានេះដូចៗគ្នា។
សូមបញ្ជាក់ថា ៖ មីយ៉ាន់ម៉ារងការរញ្ជួយដីជាថ្មីទៀតនៅរសៀលថ្ងៃអាទិត្យនេះ ក្នុងកម្រិត៥.១រ៉ិចទ័រ ។
ប្រទេសមីយ៉ាន់ម៉ា នៅរសៀលថ្ងៃទី ៣០ មីនានេះ បានរងការរញ្ជួយដីជាថ្មីម្តងទៀត ក្នុងកម្រិត៥.១ រ៉ិចទ័រ។ការរញ្ជួយដីលើកទី២នេះ គឺបន្ទាប់កម្រិត ៧,៧ រ៉ិចទ័រ ដែល បាន វាយ ប្រហារ ប្រទេស នេះ កាល ពី រសៀល ថ្ងៃ សុក្រ ហើយមនុស្សប្រមាណ១៧០០នាក់ បានបាត់បង់ជីវិត និង បាត់ខ្លួនជាច្រើនននាក់។
យោងតាមរបាយការណ៍របស់ Krungthep Turakij ដកស្រង់ប្រភពពីប្រព័ន្ធផ្សព្វផ្សាយបរទេសបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.១ រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីរសៀលថ្ងៃអាទិត្យ។ហេតុការណ៍នេះ មិន មាន របាយការណ៍ រង ការ ខូចខាត ពី ការ រញ្ជួយ ដី នេះ ឡើយ។
រដ្ឋាភិបាលកម្ពុជា បញ្ជាក់ពីការប្តេជ្ញាចិត្ត និងសាមគ្គីភាព ក្នុងការឆ្លើយតបរបស់អាស៊ានទៅនឹងគ្រោះរញ្ជួយដី នៅប្រទេសថៃ និងមីយ៉ាន់ម៉ា ដោយបានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងចំនួន ១០០.០០០ ដុល្លារអាមេរិក ដល់ប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្តីប្រកាសរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងកិច្ចប្រជុំបន្ទាន់ពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ៕
ដោយ ៖ សិលា