រថយន្ត​ក្រុង​ក្រុមហ៊ុន​”ឬទ្ធិ​ មុនី”​ បើកបុកបុរសម្នាក់​ កំពុងជិះកង់​បណ្ដាលឱ្យ​ស្លាប់​

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ខណៈកំពុងជិះកង់ស្រាប់តែត្រូវរថយន្តដឹកអ្នកដំណើរក្រុមហ៊ុនឬទិ្ធមុនីបុកស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត្រ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ទីទាំងកើតហេតុ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាគេបានឃើញបុរសរងគ្រោះជិះកង់ពាក់មួកការពារសុវត្ថិភាព ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តដឹកអ្នកដំណើរ១គ្រឿងេរចង្កូតមក បុកពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។
អ្នកឃើញហេតុការណ៍បានបន្តថា បន្ទាប់ពីបុករួចរថយន្តក្រុមហ៊ុមឬទិ្ធមុនីដឹកអ្នកដំណើរបានបើកចេញពីកន្លែងកើតហេតុបន្តិចក៏ឈប់រួចចុះពីលើរថយន្តគេចខ្លួនបាត់បន្សល់តែភ្ងៀវដែរកំពុងគេងលើរថយន្តប៉ុណ្ណោះ។
ពេលពួកគាត់ចុះពីលើរថយន្តមកបានដឹងថាអ្នកបើករថយន្តបានបុកបុរសម្នាក់ជិះកង់តាមផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់រួចអ្នកបើករថយន្តបានគេចខ្លួនបាត់ ភ្លាមៗនោះបានបញ្ជូនទៅមន្ទីរពេទ្យតែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។

...

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់និងទាក់ទងទៅជំនាញចរាចរក្រុងអោយចុះមកវាស់វែងយកកង់និងរថយន្តក្រុងទៅរក្សាទុករងចាំអនុវត្តតាមនីតិវិធីច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print