ការផ្ទុះមួយបានកើតឡើងនៅក្នុងតំបន់លំនៅដ្ឋានមួយក្នុងទីក្រុង Taiyuan ខេត្ត Shanxi ប្រទេសចិន នៅម៉ោងប្រហែល 1:17 រសៀល។ នៅថ្ងៃទី 30 ខែមេសា (ម៉ោងនៅទីក្រុងប៉េកាំង) បណ្តាលឱ្យមនុស្ស 22 នាក់បានស្លាប់ និងរបួស។
ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៣០ ខែមេសា បានដកស្រង់ទូរទស្សន៍រដ្ឋ CCTV ដែលនិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង ២១នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមានការផ្ទុះមួយបានកក្រើកតំបន់លំនៅដ្ឋានមួយក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិន ដោយបានបញ្ចេញផ្សែងហុយចេញពីអគារនៅក្បែរនោះ។
ការផ្ទុះនេះបានកើតឡើងនៅវេលាម៉ោង១និង១៧នាទីរសៀល ។ (ម៉ោងនៅទីក្រុងប៉េកាំង) នៅទីក្រុង Taiyuan នៃខេត្ត Shanxi ទូរទស្សន៍រដ្ឋ CCTV បាននិយាយដោយបន្ថែមថា មូលហេតុនៃការឆេះដ៏ធំកំពុងស្ថិតក្រោមការស៊ើបអង្កេត។
វីដេអូដែលផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គម Weibo របស់ចិន ដែលមិនត្រូវបានបញ្ជាក់ដោយ Reuters ហាក់ដូចជាបង្ហាញរថយន្តជាច្រើនបានឆាបឆេះនៅខាងក្រៅអគារមួយ ជាមួយនឹងផ្សែងយ៉ាងក្រាស់ចេញពីរថយន្ត និងបង្អួចផ្ទះមួយចំនួន។
CCTV បានផ្សាយថា អ្នកពន្លត់អគ្គីភ័យសរុបប្រហែល 210 នាក់ និងរថយន្តពន្លត់អគ្គីភ័យ 43 ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ។
ការផ្ទុះនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីភ្លើងឆេះភោជនីយដ្ឋាននៅក្នុងខេត្ត Liaoning ភាគឦសានរបស់ប្រទេសចិនបានសម្លាប់មនុស្ស 22 នាក់។ ប្រធានាធិបតី Xi Jinping បានពណ៌នាឧបទ្ទវហេតុនេះថាជា “មេរៀនដ៏ជ្រាលជ្រៅសម្រាប់យើងក្នុងការឆ្លុះបញ្ចាំង” ។
អាជ្ញាធរ Liaoning បាននិយាយនៅថ្ងៃនេះថា មូលហេតុពិតប្រាកដនៃអគ្គីភ័យកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ប៉ុន្តែពួកគេបានច្រានចោលនូវលទ្ធភាពនៃការផ្ទុះហ្គាស ៕
រូបថត: weibo