ខេត្តកណ្តាល៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ កាលពីថ្ងៃទី៣១ ខែមីនា បានផាក ពិន័យ សិស្ស១៥នាក់ នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ចំពោះការ បើកបរម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាព។
«អធិការដ្ឋាននគរបាលក្រុងតាខ្មៅនឹងបន្តចំណាត់ការនេះរហូតទាល់តែប្អូ នៗ គោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា»។ នេះជាការបញ្ជាក់របស់អធិការដ្ឋាននគរបាល ក្រុងតាខ្មៅ។
សូមបញ្ជាក់ថា ៖ សិស្សសាលាមួយចំនួនតូច មិនចង់ពាក់ពួកសុវត្តិភាពទេ ខ្លាចខូចសក់ ខ្លាចអ្នកដទៃមិនឃើញមុខ និងបើកបរក្នុងល្បឿនលឿន គេចពីសមត្ថកិច្ច ឬបើកវាងតាមផ្លូវក្នុងភូមិ ដែលពុំបានគិតដល់ អំពីសុវត្ថិភាព ជាកត្តាចម្បង ។ ពួកគេនៅក្មេងកំពុងសប្បាយ ស្មើនឹងមមាចមិនស្គាល់ភ្លើង ដូច្នេះគប្បីអាណាព្យាបាល ឪពុកម្តាយ ជួយណែនាំបន្ថែម បន្ទាប់ពីមានការអប់រំ បង្រៀនណែនាំពីសាលា និងសមត្ថកិច្ចញឹកញាប់ផងដែរនោះ៕
...
ដោយ ៖ សិលា